Friday, September 9, 2016

អាជ្ញាធរ​ស្រុក​កោះធំ ​ឃាត់​ទុក​​អត្តសញ្ញាណ​បណ្ណ ​៤៩​ច្បាប់​ សង្ស័យ​មិន​មែន​ខ្មែរ​


ខណៈ​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា ក្រសួង​​មហា​​ផ្ទៃ​​ បាន​​ជំរុញ ​និង​​ពន្លឿន​​​ការ​​​ធ្វើ​​អត្ត​សញ្ញាណ​បណ្ណ ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​ ហើយ​​សម្រុក​​ចុះ​​ធ្វើ​ និង​​ចែក​ទាំង​​យប់​​ទាំង​​ថ្ងៃ​ ដើម្បី​ ឲ្យ​​ប្រជាពលរដ្ឋ យក​​ទៅ​​ប្រើប្រាស់​​សម្រាប់​ចុះ​​ឈ្មោះ​បោះឆ្នោត នៅ​​ស្រុក​​កោះ​ធំ ​ខេត្ត​​កណ្តាល​ឯ​​នោះ​​វិញ ​អាជ្ញាធរ​​មូលដ្ឋាន​​ បាន​សម្រេច​​ដក​ហូត​​ទុក​​​ជា​​បណ្តោះ​​អាសន្ន​​ អត្ត​សញ្ញាណ​​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី ចំនួន ៤៩​ច្បាប់ ព្រោះ​​សង្ស័យ​​​ឈ្មោះ​​ទាំង​​នោះ​​មិន​​មាន​​​ សញ្ជាតិ​ច្បាស់​​លាស់។ 
អធិការ​ស្រុក​កោះធំ លោក ឈឿន ប៊ុនឆន បាន​ថ្លែង​ប្រាប់​វិទ្យុបារំាង​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ​ថា សមត្ថកិច្ចនគរបាល​ស្រុក​កោះធំ បាន​ដក​ហូត​ទុក​ជា​បណ្តោះ​អាសន្ន អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី ចំនួន ៤៩​ច្បាប់ បន្ទាប់​ពី​អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា ឈ្មោះ​ក្នុង​អត្តសញ្ញាណ​​បណ្ណ​មិនមែន​ជា​ជនជាតិ​ខ្មែរ​ពិត​ប្រាកដ។ លោកបាន​បន្ថែម​ថា សមត្ថកិច្ច​​​នឹង​​ជំរុញ​​ពន្លឿន​​ការ​អង្កេត​ស្រាវជ្រាវ​អោយ​ឆាប់​ចប់ជា​ស្ថាពរ មុន​ពេល​សម្រេច​ប្រគល់​អត្តសញ្ញាណ​បណ្ណ​អោយ​ទៅ​ពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​វិញ។ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​​ស្រុក​កោះធំ នៅ​ថ្ងៃ​ទី​ ៧ កញ្ញានេះ បាន​ធ្វើ​របាយការណ៍​សរុប​មួយ ផ្ញើ​ជូន​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដើម្បីសម្រេច។
លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ស្មារតី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ របស់​នគរបាល​ស្រុក​កោះធំ តែ​លោក​ស្នើ​អោយអាជ្ញាធរបន្ត​ស្រាវជ្រាវរក​មុខ​អ្នក​ចេញ​អត្តសញ្ញាណ​បណ្ណដោយ​ខុស​ច្បាប់​នោះ​បន្ថែម​ទៀត​។ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ មានភាព​មិន​ប្រក្រតី​ជាច្រើន រួម​ទាំងមាន​ជន​បរទេស អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ ដោយ​សារមាន​អត្តសញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ​ផង​ដែរ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាថ្លែង​ថា ការ​ចេញ​លិខិត​អត្រា​នុកូល​ដ្ឋាន ជាដើម​ចម​នៃភាព​មិន​ប្រក្រតី​ក្នុង​ការ​ធ្វើ​អត្តញ្ញាណ​បណ្ណ​​សញ្ជាតិ​​​ខ្មែរ ព្រោះ​មន្រ្តី​អត្ត​សញ្ញាណ​កម្ម គ្រាន់​តែផ្ទៀង​ផ្ទាត់ឯក​សារ សំបុត្រ​កំណើត និង​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ដើម្បី​ចុះ​ឈ្មោះ​ផ្តល់​អត្តសញ្ញាណ​បណ្ណ ដោយ​មិន​បាន​ពិនិត្យ​សំនៀង​ភាសា​ខ្មែរ​ឡើយ​។ លោក​បាន​បន្ថែម​ថា ករណី​នេះ ចាំ​បាច់​ត្រូវ​តែ​មាន​ការ​សើបអង្កេត​អោយ​បាន​ម៉ត់ចត់តាម​នីតិវិធី ដោយ​ផ្តើម​ចេញ​ពីការ​ពិនិត្យ​ជា​ប្រព័ន្ធទៅលើ​ឃុំ​សង្កាត់ ដែល​ពលរដ្ឋទទួល​បាន​លិខិត​អត្រានុកូលដ្ឋាន ប្រវត្តិ​គ្រួសារ និង​សំនៀង​ភាសា​ខ្មែរ​ជា​ដើម​។

គួរ​ជម្រាប​ថា តាម​ផែនការ​របស់​ក្រសួង​មហា​ផ្ទៃ ពលរដ្ឋ​ខ្មែរ​ ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង​ទៅ​ អាច​មក​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គម្រូ​ថ្មី​បាន​ មាន​ចំនួន​ប្រមាណ​ជាង ១០​លាន​៩​សែន​នាក់​ ខណៈ​ពលរដ្ឋខ្មែរ អាយុ​ចាប់​ពី ១៨ឆ្នាំ មាន​ប្រមាណ ៩​លាន​៦​សែន​នាក់​ តែ​ការ​ចេញ​អត្តសញ្ញាណ​បណ្ណ​មក​ទល់​នឹង​ចុង​ខែសីហា ២០១៦​ពេល​នេះ ក្រសួង​មហាផ្ទៃ បាន​បោះពុម្ព​ត្រឹម​តែ​ជាង ៨​លាន​៩​សែន​សន្លឹក​ប៉ុណ្ណោះ​។ ​អត្តសញ្ញាណបណ្ណ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ យក​ទៅ​ប្រើប្រាស់​ដើម្បី​បញ្ជាក់​ពី​សញ្ជាតិខ្មែរ ជា​ឯកសារ​គតិយុត្តិ​សម្រាប់​ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំ​ថ្ងៃ និង​យក​ទៅ​បោះឆ្នោត




Monday, August 29, 2016

បទពិសោធន៍ផ្សំថ្នាំពុលពីរុក្ខជាតិកំចាត់ចៃ និងដង្កូវខៀវ

បទពិសោធន៍​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​
លោកពូ មិញ ឈិន អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ពញា​អង្គរ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ផ្សំ​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​ ដែល​អាច​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​បាន​ជោគជ័យ ។ បទពិសោធន៍​នេះ​គាត់​ចេះ​ពី​លោក រស់​ ម៉ៅ រស់នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ គួបផ្សំ​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។​
1. ​ធាតុ​ផ្សំ
​ធាតុ​សំខាន់ៗ ដែល​គាត់​ប្រើ​មាន​:
​ ​- ផ្លែ​រាំងភ្នំ ១ ផ្លែ​
​ ​- សំបក​ស្លែង ០,៥ គីឡូក្រាម​
​ ​- សំបក​ស្តៅ ០,៥ គីឡូក្រាម​
​ ​- ផ្លែ​ស្លាក់ ០,៥ គីឡូក្រាម​
​ ​- ឫស​និង​ដើម​ថ្នាំជក់ ០,៥ គីឡូក្រាម​
​ ​- មើម​ស្លែងដងដឹង ០,៥ គីឡូក្រាម​
​ ​- សំបក​ក្រសាំង ០,៥ គីឡូក្រាម​
2. ​របៀប​ផ្សំ​
​គាត់​បាន​យក​ផ្លែ​រាំងភ្នំ ពុះ​ជា​ពីរ ហើយ​ធាតុ​ផ្សំ​ទៀត​គាត់​យក​មក​កាត់​ជា​កំណាត់​តូចៗ រួច​ដំ​បំបែក បន្ទាប់មក​យក​ទៅ​ចាក់​ត្រាំ​ក្នុង​ទឹក ៣០ លីត្រ ។ ពាង​ដែល​ត្រាំ​ថ្នាំ​ត្រូវ​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្នុង​ម្លប់ ។ រយៈពេល ១៥ ថ្ងៃ ក្រោយ​មក​អាច​យក​ប្រើ​បាន ។​
3. ​ការប្រើប្រាស់​
​គាត់​បាន​យក​ទឹក​ថ្នាំ​ទៅប្រើ​លើ​សណ្តែកកួរ ត្រសក់ ។ ចំពោះ​បរិមាណ​ប្រើ​គាត់​លាយ​ទឹក​ថ្នាំ ១ លីត្រ ជាមួយ​ទឹក​ធម្មតា ៤ លីត្រ និង​សាប៊ូ ១ ស្លាបព្រា​បាយ ។​
៤. ​ចំណាប់អារម្មណ៍​
​ក្រោយ​ពី​ប្រើ​ថ្នាំ​ខាងលើនេះ​មក គាត់​មាន​ចំណាប់​អារម្មណ៍​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ណាស់​ ក្នុង​ការ​កំចាត់​សត្វ​បំផ្លាញ​បន្លែ ពិសេស គឺ​ចៃ និង​ដង្កូវ​ខៀវ ។ ចំពោះ​ដំណាំ​វិញ​គា​ត់សង្កេតឃើញថា មាន​ការលូតលាស់​ល្អ​ដើម​ស្លឹក​ធំៗ និង​មាន​រស់ជាតិ​ឆ្ងាញ់ ។ មួយវិញទៀត ការប្រើប្រាស់​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ថ្នាំពុល​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ ហើយ​ថែមទាំង​ផ្តល់​ជីជាតិ​ដល់​ដី​ទៀតផង ៕
បទពិសោធន៍​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ (​ប​.​វ​.​ស​)
​លោក​អ៊ំ កុល ធី អាយុ ៦៤ ឆ្នាំ ជា​កសិករ​សហការ​ជាមួយ​អង្គការ សេ​ដាក ចាប់តាំងពី​ឆ្នាំ​២០០៥ មក ។ គាត់​រស់នៅ​ភូមិ​ត្រ​ពាំ​ធំ ឃុំ​ត្រ​ពាំ​សង្កែ ស្រុក​កំពត ខេត្ត​កំពត ។ គាត់​បាន​អនុវត្តន៍ ប​.​វ​.​ស តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។ ក្នុងឆ្នាំ២០០៧ គាត់បានអនុវត្តលើ​ផ្ទៃដី ២៦ អារ បាន​ទទួល​ផល ១៧៦៨ គីឡូក្រាម ដែ​ល​ខុស​ពី​ការ​ធ្វើ​តាម​ទំលាប់​បានទទួល​តែ ៦៥០ គីឡូក្រាម​ប៉ុណ្ណោះ ។
​​ ​ទាក់ទង​ទៅ​ការកើនឡើង​នៃ​ទិន្នផល​នេះ លោកពូ​បាន​អនុវត្តនូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​:
​ ​- រៀបចំ​ថ្នាល​សាប​ធ្វើ​ដូចជា រង​ស្ពៃ ដែល​មាន​ទទឹង ៥ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ និង​មានប្រើ​ជីកំប៉ុស្តិ ព្រាច​នៅលើ​រង​ផង
​ ​- សំអាត​គ្រាប់ពូជ ដោយ​ត្រាំ​ទឹក​បណ្តែត​យក​គ្រាប់​ស្ពៀត​ចេញ បន្ទាប់​មក​ត្រាំ​ជាមួយ​ទឹក​ស្លឹក​ស្តៅ និង​បណ្តូល​ពេជ្រ ដើម្បី​សម្លាប់​មេរោគ ១ យប់ និង ផ្អាប់ ២ យប់ ទើប​យក​ទៅ​សាប
​ ​- រៀបចំ​ស្រែ ដោយ​ភ្ជួរ​ដី កៀរ​ឲ្យ​ស្មើ​ល្អ និង​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត ​
​ ​- ដកសំណាប​ខ្ចី​អាយុ ១៨-២០ ថ្ងៃ ទៅ​ស្ទូង ដោយ​រើស​យក​តែ​សំណាបណាដែល​ថ្លោស​ល្អ​
​ ​- ទាញ​ខ្សែ​ស្ទូង​ត្រង់​ជួរ​ដែល​មាន​ចន្លោះ​គុម្ព ៣ តឹក (​ការ​ស្ទូង​ត្រង់​ជួរ​ងាយស្រួល​ដល់​ក្នុងការ​ធ្វើ​ស្មៅ និង​ឲ្យ​ស្រូវ​ទទួលបាន​ពន្លឺ​គ្រប់គ្រាន់​)
​ ​- ស្ទូង​សំណាប ១-២ ដើម ក្នុង​មួយ​គុម្ព​
​ ​- ដកសំណាប​ភ្លាម​ស្ទូង​ភ្លាម​ដោយ​មិន​ផ្អាប់​ទុក​យូរ​ទេ​
​ ​- ក្រោយ​ពី​ស្ទូង ហើយ​គាត់​ឧស្សាហ៍ មើលថែទាំ​ដូចជា ដក​ស្មៅ បំផុសដី​ដើម្បី​ឲ្យ​ដី​ធូរ​មាន​ខ្យល់​ចេញចូល​គាត់​រក្សា​ទឹក​ទុក​តិចៗ នៅពេល​ដែល​ស្រូវ​កំពុង​លូតលាស់​
​ ​- បាច​ជីកំប៉ុស្ត​បំប៉​នបន្ថែម​នៅ​ពេល​ស្រូវ​កំពុង​លូតលាស់ និង​បែក​គុម្ព ។​

​ក្រោយពី​បាន​អនុវត្តន៍​តាម​ចំណុច​ខាងលើ​នេះ​ហើយ លោកពូ​មាន​ចំណាប់​អារម្មណ៍​ថា ទិន្នផល​ស្រូវ​បាន​កើនឡើង ព្រោះ​គាត់​បាន​កែលំអ​តាម​គោលការណ៍​ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ ធម្មជាតិ ប៉ុន្តែ​មិន​បាន​គ្រប់​ចំណុច​ទេ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ទិន្នផល​របស់គាត់​កើនឡើង​ទ្វេ​មួយ​ជា​ពីរ​ដែរ ។ លោកពូ​បន្ថែមទៀតថា គោលការណ៍ ប​.​វ​.​ស នេះ​មាន​លក្ខណៈសាមញ្ញ គាត់​អាច​ធ្វើបាន​ដោយ​មិន​ត្រូវការ​ថវិកា​ច្រើន​ឡើយ ។ ប្រសិនបើ​កសិករ​គ្រប់គ្នា​បាន​អនុវត្តន៍​បច្ចេកទេស​នេះ ពិតជា​ជួយ​លើក​កំពស់​ជីវភាព​គ្រួសារ​បាន​មួយកំរិត ។ ទៅ​ថ្ងៃមុខ គាត់​នឹង​ខិតខំ​អនុវត្ត​បច្ចេកទេស នេះ​ឲ្យបាន​គ្រប់​ចំណុច ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​នេះ ៕
you can contact number phone Tell; 012 80 72 72

Sunday, August 28, 2016

វេយ្យាករណ៍ អង់គេ្លស English Grammar

តើវេយ្យាករណ៍ជាអ្វី?

វេយ្យាករណ៍គឺជាប្រព័ន្ធនៃភាសា។ វេយ្យាករណ៍ជួនកាលត្រូវបានគេបកស្រាយថាជាច្បាប់នៃភាសា, ប៉ុន្តែតាមពិតគ្មានភាសាណាមួយមានច្បាប់នោះទេ។ ប្រសិនបើយើងប្រើពាក្យថា «ច្បាប់», យើងសន្មត់មាននណារម្នាក់បង្កើតច្បាប់មុនហើយបន្ទាប់មកបង្កើតភាសានិយាយ, ដូចជាហ្គេមថ្មីមួយ។ ក៏ប៉ុន្តែភាសាមិនមែនចាប់ផ្តើមឡើងបែបនោះឡើយ។ ភាសាចាប់ផ្តើមឡើងដោយមនុស្សបង្កើតសម្លេងហើយសម្លេងនោះវិវត្តន៍ទៅជាពាក្យ, ឃ្លា និង ប្រយោគ។ គ្មានភាសានិយាយណាមួយស្លាប់មួយកនែ្លងឡើយ។ គ្រប់ភាសាទាំងអស់ផ្លាស់ប្តូរពីរយៈកាលមួយទៅរយៈកាលមួយ។ អ្វីដែលយើងហៅថា វេយ្យាករណ៍ គឺជាការឆ្លុះបពា្ចាំងធម្មតានៃភាសានៅពេលវេលាដែលជាក់លៈណាមួយ។

តើយើងចាំបាច់សិក្សាវេយ្យាករណ៍ដែរឬទេ? ចំលើយដែលខ្លីគឺ «ទេ» មនុស្សជាច្រើននៅក្នុងពិភពលោកនិយាយភាសាជាតិរបស់ពួកគេដោយមិនចាំបាច់សិក្សាវេយ្យាករណ៍របស់ភាសានោះឡើយ។ សូមតែកូនក្មេងចាប់ផ្តើមនិយាយមុនពេលពួកគេស្គាល់នូវពាក្យថា វេយ្យាករណ៍ ទៅទៀត។ ក៏ប៉ុន្តែប្រសិនបើអ្នកចង់សិក្សាអោយបានច្បាស់លាស់អំពីភាសាបរទេស, ចំលើយដែលវែងគឺ «វេយ្យាករណ៍ចាំបាច់» វេយ្យាករណ៍អាចជួយអោយអ្នករៀនភាសាបានឆាប់រហ័សនិងយ៉ាងសមស្រប។ វាជាការសំខាន់ណាស់ដែលអ្នកគិតថាវេយ្យាករណ៍គឺជាអ្វីមួយដែលអាចជួយអ្នកបាន, ដូចជាមិត្តភ័ក្រម្នាក់។ នៅពេលអ្នកយល់ដឹងអំពីវេយ្យាករណ៍ឬក៏ប្រព័ន្ធរបស់ភាសា អ្នកអាចយល់នូវអ្វីៗជាច្រើនទៀតដោយខ្លួនឯងដោយមិនចាំបាច់សួរគ្រូ ឬក៏ មើលសៀវភៅ។
ដូច្នេះសូមគិតថាវេយ្យាករណ៍គឺជាអ្វីមួយដែលល្អ អ្វីមួយវិជ្ជមាន និងជាអ្វីមួយដែលអាចជួយអ្នករកផ្លូវ ដូចជាបង្គោលសពា្ញា ឬក៏ជា ផែនទីមួយ។

ការប្រើបច្ចុប្បន្នកាលធម្មតានិងបច្ចុប្បន្នកាលកំពុងបន្ត Simple Present and Present Continuous Usage Interactvie Book Simple Present and Present Continuous Interactive Book $5.99 USD
នៅក្នុងភាសាអង់េគ្លសអាយតនិបាត at, in និង on ត្រូវបានេគេប្រីដើម្បីប្រាប់អំពីទីតាំង ហើយក៏ត្រូវបានគេប្រើដើម្បីនិយាយអំពីពេលវេលានិងកាលបរិេច្ឆទផងដែរ។ ដូច្នេះវាមានការលំបាកខ្លះចំេពាះអ្នកដែលរៀនភាសាអង់គ្លេសជាភាសាទីពីរ។ នៅេពលនេះេយីងនឹងសិក្សាពីការប្រើរបស់អាយតនិបាត at, in និង on ដើម្បីនិយាយពីពេលវេលានិងកាលបរិច្ឆេទប៉ុេណ្ណាះ។ at សំរាប់និយាយពីេពលវេលាៈ at 6:00 am, at noon, at night, at the end of the year, and at that/this time,ល។ in សំរាប់និយាយពីពេលវេលានិងកាលបរិច្ឆេទៈ ប្រើ in ពីមុខខែ,ឆ្នាំនិងរដូវ in month/year (in March 1999, in … Continue reading →
ការនិយាយ Speaking  ទល់នឹងVS ការសរសេរ Writing Wanna ត្រូវបានប្រើនៅក្នុងការនិយាយក្រៅផ្លូវការជំនួសឲ្យ want to ប៉ុន្តែនៅក្នុងការសរសេរជាផ្លូវការចាំបាច់ត្រូវប្រើ want to។ ឧទាហារណ៍ៈ I wanna stay here for two or three more days. = I want to stay here for two or three more days. Gonna ក៏ត្រូវបានប្រើនៅក្នុងការនិយាយក្រៅផ្លូវការផងដែរជំនួសឲ្យ going to ប៉ុន្តែនៅក្នុងការសរសេរជាផ្លូវការចាំបាច់ត្រូវប្រើ going … Continue reading →
ការនិយាយ Speaking  ទល់នឹងVS ការសរសេរ Writing ការប្រើ៖ Ain’t ជាធម្មតាត្រូវបានគេគិតថាជាការមិនត្រឹមត្រូវដែលប្រើវាក្នុងការនិយាយ, ប៉ុន្តែវាត្រូវបានគេប្រើជាទូទៅក្នុងការនិយាយក្រៅផ្លូវការ។      ក្រៅផ្លូវការ Informal          ផ្លូវការ Formal 1.               ain’t            =       to be + not We,  you, they ain’t shy   =      We,  you, they are not/ aren’t shy                    I ain’t shy  … Continue reading →
គុណនាមចង្អុលបង្ហាញ   បង្ហាញថាតើនាមដែលពួកវាសំដៅទៅជាឯកវចនៈ ឬក៏ជា ពហុវចនៈ ហើយនិងថាតើនាមនោះស្ថិតនៅជិតឬក៏នៅឆ្ងាយពីអ្នកនិយាយ។ នាមដែលត្រូវបានគេចង្អុលទៅកាន់តែងតែស្របតាមគុណនាមដែលចង្អុលបង្ហាញ។ គុណនាមចង្អុលបង្ហាញដែលត្រូវបានគេប្រើជាទូទៅមានដូចតទៅ៖ This ចង្អុលបង្ហាញឯកវចនៈនាមដែលនៅជិត។ That ចង្អុលបង្ហាញឯកវចនៈនាមដែលនៅឆ្ងាយ។ These ចង្អុលបង្ហាញពហុវចនៈនាមដែលនៅជិត។ Those ចង្អុលបង្ហាញពហុវចនៈនាមដែលនៅឆ្ងាយ។ Demonstrative adjectives show whether the noun they refer to is singular or plural, and whether the noun is located near to or far from … Continue reading →
1. Forms of Possessive Pronouns and Adjectives Person Possessive Pronoun Possessive Adjective 1st singular mine my 2nd singular & plural yours your 3rd singular (female) hers her 3rd singular (male) his his 3rd singular (neutral) its its 1st plural ours … Continue reading →

Monday, July 11, 2016

លោក កែម ឡី វិភាគសង្គម

លោក កែម ឡី វិភាគ​មិន​ដែល​បាន​ប្រាក់​កម្រៃ ពេល​ខ្លះ​គ្មាន​ទាំង​ទឹក​ទទួល​ទាន​ទៀត​ផង!

  

អ្នក​វិភាគ​នយោ​បាយ ​បក្ស​ប្រឆាំង ​បក្ស​កាន់​អំណាច ម​ន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​លោក​កែម​ ឡី


លោក​បណ្ឌិត កែម ឡី មែន​ទែន​ទៅ​ជា​អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម ប៉ុន្តែ​ជា​ទូទៅ​អ្នក​សារព័ត៌មាន​និយម​ឧទ្ទេសនាម​លោក​ថា​ជា​អ្នក​វិភាគ​ នយោបាយ​និង​សង្គម។ សារព័ត៌មាន​ខ្លះ ថែម​ទាំង​ហៅ​លោក​ថា ជា​អ្នក​វិភាគ​ឯករាជ្យ​ទៀត​ផង​។ ប៉ុន្តែ​សម្រាប់​លោក កែម ឡី ផ្ទាល់ លោក​មិន​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ​ទេ​។ លោក​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​វិភាគ​របស់​លោក ផ្អែក​ទាំង​ស្រុង​លើ​ការ​ស្រាវ​ជ្រាវ និង​ភស្តុតាង​ដែល​រក​ឃើញ ហើយ​ពេល​ខ្លះ លោក​ក៏​ប្រើ​អារម្មណ៍​វិភាគ​ដែរ​។
លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នៅ​ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ បន្ទាប់​ពី​​ឪពុកទទួល​មរណភាព​​នៅជំនាន់​ប៉ុលពត លោក កែម ឡី និង​បង​ប្អូន​ពីរ​នាក់​ទៀត ត្រូវ​រស់​នៅ​ជាមួយ​ម្ដាយ​មេម៉ាយ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក​ បាញ់ឆែវ និង​គ្រឿង​ទេស​បន្តិច​បន្តួច​។

ថ្វី​ត្បិត​លោក កែម ឡី ត្រូវ​រស់​នៅ​​ក្នុងជីវភាព​គ្រួសារ​ក្រីក្រ ប៉ុន្តែ​នេះ​​មិន​មែន​ជា​ឧបសគ្គ​នៅ​ក្នុង​ជីវិត​សិក្សា​របស់​លោក​ទេ​។ លោក​បានតស៊ូ​រៀនសូត្រ ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្តផង ​រហូតរៀន​​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​​​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។ នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ប្រទេស​ថៃ លោក កែម ឡី បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ស្រាវ​ជ្រាវ​សុខភាព​សាធារណៈ​។ ចំណែក​នៅ​សាកលវិទ្យាល័យ​ម៉ាឡៃយ៉ា ប្រទេស​ម៉ាឡេស៊ី លោកបញ្ចប់​ការ​សិក្សាថ្នាក់​បណ្ឌិត​​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។ លោក កែម ឡី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០១ និង​មាន​កូន​៥​នាក់៖ ប្រុស​៣ ស្រី១ និង​មួយ​ទៀត​ជា​ទារក​នៅ​ក្នុង​ផ្ទៃ​។

លោក កែម ឡី ​ធ្លាប់​បម្រើ​ការ​នៅ​ក្រសួង​សុខាភិបាល ​កាកបាទ​ក្រហម ក្រុមហ៊ុន​ឯកជន និងជា​ទី​ប្រឹក្សា​នៅ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​ធំ​ៗ ដូច​ជា អង្គការ UNDP, USAID, AusAID ក៏​ដូច​ជា​អង្គការ​ជាតិ​ជា​ច្រើន​ទៀត​​។ តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក​ទល់​បច្ចុប្បន្ន លោក​សម្រេច​ចិត្ត​ងាក​មក​ប្រកប​របរ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​​​ វិញ។

ការ​សិក្សា​​ស្រាវ​ជ្រាវរបស់ លោក កែម ឡី ធ្វើ​ឡើង​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់ រាប់​ចាប់​ពី​បញ្ហា​ដីធ្លី សិទ្ធិ​លំនៅដ្ឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ បរិស្ថាន អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គម​កិច្ច វប្បធម៌ និង​នយោបាយ​។

ការ​ស្រាវជ្រាវ និង​ការ​វិភាគនយោបាយ​​របស់​លោក កែម ឡី នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿយ​ៗ​តែង​តែ​ទទួល​បាន​មក​វិញ​នូវ​ការ​ច្រាន​ចោល ឬ​ចំអកឡក​ឡឺយ ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ ទាំង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ចាត់​ទុក​វា​ថា​ជា​រឿង​ធម្មតា​។

លោក កែម ឡី បន្ត​ថា លោក​​​មិន​ដែល​ទទួល​បាន​ប្រាក់​កម្រៃពី​ការ​វិភាគ​របស់​ខ្លួន​ទេ​។ ពេល​ខ្លះ​ ស្ថាប័ន​ព័ត៌មាន​ខ្លះ​អញ្ជើញ​លោក​ទៅ​សម្ភាស គ្មាន​ទាំង​ដាក់​ទឹក​ឲ្យ​ទទួល​ទាន​ទៀត​ផង!

នៅ​ក្នុង​ជំនួប​ជជែក​ក្រៅ​ផ្លូវ​ការ​ជាមួយ​អ្នក​កាសែត​វិទ្យុ​បារាំង អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ធ្លាប់លើក​ឡើង​ថា លោក​អាច​នឹង​ស្លាប់​ដោយ​សារ​ការ​វិភាគ​មិន​សំចៃ​មាត់​របស់​លោក​។ ប៉ុន្តែ​លោក​មិន​រារែក​ឡើយ​។ លោក​មាន​ក្ដី​សង្ឃឹម​ថា ការ​វិភាគ​របស់​លោក នឹង​ជំរុញ​ឲ្យ​អ្នក​ចេះ​ដឹង​ខ្មែរ​មាន​ភាព​ក្លាហាន ហើយ​ហ៊ាន​និយាយ​ពី​ការ​ពិត​ដូច​លោក​ដែរ​។ កន្លង​មក លោក​បាន​បណ្ដុះ​បណ្ដាល​អ្នក​ស្រាវ​ជ្រាវ​និង​អ្នក​វិភាគ​វ័យ​ក្មេង​ជា​ច្រើន ​នាក់។ លោក​បាន​រៀបចំ​ជំនួប​អ្នក​វិភាគ​ទាំង​ចាស់​ទាំង​ថ្មី​ជា​រៀង​រាល់​សប្ដាហ៍​ នៅ​ហាង​កាហ្វេ ដើម្បី​បណ្ដុះ​បណ្ដាល​សម្រួច​ពួក​គេ​ឲ្យ​មាន​ជំនាញ​វិភាគ​ទៅ​តាម​វិស័យ​ ផ្សេង​ៗ​​។ សម្រាប់បុរស​សំបុរ​ស្រអែម មាឌ​ធំ​រូប​នេះ ទៅ​ថ្ងៃ​មុខ លោក​​ចង់​ឃើញ​​កម្ពុជា មាន​អ្នក​វិភាគ​ច្រើន និង​មាន​ជំនាញ​ច្បាស់​លាស់៕