លោក កែម ឡី វិភាគមិនដែលបានប្រាក់កម្រៃ ពេលខ្លះគ្មានទាំងទឹកទទួលទានទៀតផង!
Sunday
![]() |
អ្នកវិភាគនយោបាយ បក្សប្រឆាំង បក្សកាន់អំណាច មន្ត្រីការពារសិទ្ធិមនុស្ស សម្តែងការសោកស្តាយចំពោះការបាត់បង់លោកកែម ឡី |
លោកបណ្ឌិត កែម ឡី
មែនទែនទៅជាអ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គម
ប៉ុន្តែជាទូទៅអ្នកសារព័ត៌មាននិយមឧទ្ទេសនាមលោកថាជាអ្នកវិភាគ
នយោបាយនិងសង្គម។ សារព័ត៌មានខ្លះ ថែមទាំងហៅលោកថា
ជាអ្នកវិភាគឯករាជ្យទៀតផង។ ប៉ុន្តែសម្រាប់លោក កែម ឡី ផ្ទាល់
លោកមិនដែលចាត់ទុកខ្លួនឯងថាជាអ្នកវិភាគឯករាជ្យទេ។
លោកធ្លាប់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា ការវិភាគរបស់លោក
ផ្អែកទាំងស្រុងលើការស្រាវជ្រាវ និងភស្តុតាងដែលរកឃើញ ហើយពេលខ្លះ
លោកក៏ប្រើអារម្មណ៍វិភាគដែរ។
លោក កែម ឡី
កើតនៅក្នុងគ្រួសារក្រីក្រមួយ នៅភូមិអង្គតាកុក ឃុំលាយបូ
ស្រុកត្រាំកក់ ខេត្តតាកែវ។
បន្ទាប់ពីឪពុកទទួលមរណភាពនៅជំនាន់ប៉ុលពត លោក កែម ឡី
និងបងប្អូនពីរនាក់ទៀត ត្រូវរស់នៅជាមួយម្ដាយមេម៉ាយ
ដែលមានមុខរបរជាអ្នកលក់នំបញ្ចុក បាញ់ឆែវ
និងគ្រឿងទេសបន្តិចបន្តួច។
ថ្វីត្បិតលោក កែម ឡី ត្រូវរស់នៅក្នុងជីវភាពគ្រួសារក្រីក្រ ប៉ុន្តែនេះមិនមែនជាឧបសគ្គនៅក្នុងជីវិតសិក្សារបស់លោកទេ។ លោកបានតស៊ូរៀនសូត្រ ដោយស្នាក់នៅជាមួយគេផង និងវត្តផង រហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជា ហើយទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសថៃ និងម៉ាឡេស៊ី។ នៅសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃ លោក កែម ឡី បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវសុខភាពសាធារណៈ។ ចំណែកនៅសាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លោកបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គម។ លោក កែម ឡី បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០១ និងមានកូន៥នាក់៖ ប្រុស៣ ស្រី១ និងមួយទៀតជាទារកនៅក្នុងផ្ទៃ។
លោក កែម ឡី ធ្លាប់បម្រើការនៅក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុនឯកជន និងជាទីប្រឹក្សានៅអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិធំៗ ដូចជា អង្គការ UNDP, USAID, AusAID ក៏ដូចជាអង្គការជាតិជាច្រើនទៀត។ តាំងពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្ន លោកសម្រេចចិត្តងាកមកប្រកបរបរជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ វិញ។
ការសិក្សាស្រាវជ្រាវរបស់ លោក កែម ឡី ធ្វើឡើងស្ទើរតែគ្រប់វិស័យទាំងអស់ រាប់ចាប់ពីបញ្ហាដីធ្លី សិទ្ធិលំនៅដ្ឋាន សិទ្ធិមនុស្ស ធនធានរ៉ែ បរិស្ថាន អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។
ការស្រាវជ្រាវ និងការវិភាគនយោបាយរបស់លោក កែម ឡី នៅតាមប្រព័ន្ធផ្សព្វផ្សាយ ជារឿយៗតែងតែទទួលបានមកវិញនូវការច្រានចោល ឬចំអកឡកឡឺយ ពីសំណាក់អ្នកពាក់ព័ន្ធ ទាំងបក្សកាន់អំណាចនិងបក្សប្រឆាំង។ ប៉ុន្តែអ្នកស្រាវជ្រាវរូបនេះ ចាត់ទុកវាថាជារឿងធម្មតា។
លោក កែម ឡី បន្តថា លោកមិនដែលទទួលបានប្រាក់កម្រៃពីការវិភាគរបស់ខ្លួនទេ។ ពេលខ្លះ ស្ថាប័នព័ត៌មានខ្លះអញ្ជើញលោកទៅសម្ភាស គ្មានទាំងដាក់ទឹកឲ្យទទួលទានទៀតផង!
នៅក្នុងជំនួបជជែកក្រៅផ្លូវការជាមួយអ្នកកាសែតវិទ្យុបារាំង អ្នកស្រាវជ្រាវរូបនេះ ធ្លាប់លើកឡើងថា លោកអាចនឹងស្លាប់ដោយសារការវិភាគមិនសំចៃមាត់របស់លោក។ ប៉ុន្តែលោកមិនរារែកឡើយ។ លោកមានក្ដីសង្ឃឹមថា ការវិភាគរបស់លោក នឹងជំរុញឲ្យអ្នកចេះដឹងខ្មែរមានភាពក្លាហាន ហើយហ៊ាននិយាយពីការពិតដូចលោកដែរ។ កន្លងមក លោកបានបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវនិងអ្នកវិភាគវ័យក្មេងជាច្រើន នាក់។ លោកបានរៀបចំជំនួបអ្នកវិភាគទាំងចាស់ទាំងថ្មីជារៀងរាល់សប្ដាហ៍ នៅហាងកាហ្វេ ដើម្បីបណ្ដុះបណ្ដាលសម្រួចពួកគេឲ្យមានជំនាញវិភាគទៅតាមវិស័យ ផ្សេងៗ។ សម្រាប់បុរសសំបុរស្រអែម មាឌធំរូបនេះ ទៅថ្ងៃមុខ លោកចង់ឃើញកម្ពុជា មានអ្នកវិភាគច្រើន និងមានជំនាញច្បាស់លាស់៕

No comments:
Post a Comment