Friday, November 11, 2016

មេរៀនសិល្បៈនៃការរស់នៅ សម្រាប់សិស្សនិស្សិតកម្រិតមូលដ្នាន ឆ្នាំទី


សីលធម៌ សុជីវធម៌ គុណធម៌




មានបំណិនជីវិតក្នុងការគ្រប់គ្រង់ខ្លួនឯង គ្រប់គ្រងសហគមន៍ និង សង្គមទាំងមូល អាចសាងខ្លួន ដើម្បីក្លាយជាឧត្តមជន ឥស្សរជន ពិសេសធ្វើឲ្យនិស្សិតមានភាពត្រចះត្រចង ភ្លឺស្វាងក្នុងជីវិត

មេរៀនសិល្បៈនៃការរស់នៅ






1. តើការសិក្សាមុខវិជ្ជា សិល្បៈនៃការរស់នៅផ្ដល់នូវភលប្រយោជន៍អ្វីខ្លះ?
-ការសិក្សាមុខវិជ្ជា សិល្បៈនៃការរស់នូវផ្ដល់នូវផលប្រយោជន៍ដល់យើងនិងសង្គមដូចជា៖
-ធ្វើឲ្យយើងយល់ដឹងទូលំទូលាយពីគោលសំខានៗ ប្រភេទនិងមុខវិជ្ជសិល្បៈក្នុងការរស់នៅស្វែងរកសន្តិភាព និង សុខដុមនីយកម្ម
-ធ្វើឲ្យយើងយល់ដឹងពីសីលធម៌ សុជីវធម៌ គុណធម៌ និងការហាត់ហ្វឹកហ្វឺនផ្លូវចិត្តឲ្យមានសុខមាលភាព និង វឌ្ឍភាពក្នុងជីវិតិ
-ធ្វើយើងមានវិធីសាស្រ្ដក្នុងការរៀបចំខ្លួនឲ្យបានស្របក្នុងសង្គម ចេះពីឥរិយាបទថ្លៃថ្នូរ គារវកិច្ច បដិសណ្ឋារកិច្ច មានភាពប៉ិនប្រសប់ ក្នុងទំនាកទំនងការចរចា និង ការដោះស្រាយបញ្ហាក្នុងជីវត
-មានបំណិនជីវិតក្នុងការគ្រប់គ្រង់ខ្លួនឯង គ្រប់គ្រងសហគមន៍ និង សង្គមទាំងមូល អាចសាងខ្លួន ដើម្បីក្លាយជាឧត្តមជន ឥស្សរជន ពិសេសធ្វើឲ្យនិស្សិតមានភាពត្រចះត្រចង ភ្លឺស្វាងក្នុងជីវិត។
2. តើធាតុនៃព្រហ្មវិហារមានប៉ុន្មាន?ចូរពន្យល់?
ធាតុនៃព្រហ្មវិហារមាន៤គឺ៖
-មេតា្ត
-ករុណា
-មុទិតា
-ឧបេក្ខា
ក.ធម៌មេត្តា
ការមានចិត្តស្រឡាញ់រាប់អានអ្នកដទៃក្នុងសង្គមដោយគ្នានការរើសអើង និង ប្រកបទៅដោយការបើចិត្តឲ្យទូរលាយ និង សន្ដានចិត្តភក្ដី ។
ខ.ធម៌ករុណា
ធម៌ករុណា គឺការមានចិត្តអាណិតអាស៊ូដោយគ្នានការច្រណែន ឈ្នានីសយកត្រូវតែខ្លួនឯងមើលឃើញតែកំហុករបស់អ្នកដទៃ
គ.ធម៌មុទិតា
មុទិតាធម៌ គឺជាកម្រងធម៌ឬក្រងធម៌ដែលជុំរុញឲ្យមនុស្សមាន
ភាពទន់ភ្លន់មិនសាហៅព្រៃផ្សៃគឺមានចិត្តអប់អរចំពោះសេចក្ដីសុខ សុវត្ថិភាព ដោយគ្នានច្រណែនឈ្នានីសនោះទេ ។
ឃ.ឧបេក្ខា
ធម៌ឧបេក្ខាគឺជាធម៌មួយដែលធ្វើឲ្យមនុស្សតាំងចិត្តជាកណ្ដាលមិនលំអៀងទៅខាងណាពោលគឺតាំងចិត្តជាអធ្យាក្រឹត។
3. អ្វីទៅជាការអធ្យាស្រ័យនិងការសន្ដោសប្រណី?
ការអធ្យាស្រ័យគឺជាការសន្ដោសប្រោសប្រណី គឺជាកុសលធម៌ដ៏ឧត្តង្គឧត្តមដែលមនុស្សគ្រប់រូបត្រូវតែប្រកាន់យកទុកជាមាគ៌ាមួយដ៏ល្អប្រសើរ ឆ្ពោះទៅរកសេចក្ដីសុខក្នុងជីវិតរស់នៅ ។ ការអធ្យាស្រ័យគឺ ជាការគោរពគ្នា ការយោលយល់គ្នា ការអត់ឱគ្នាតាមរយៈការយល់ចិត្តគ្នាទៅវិញទៅមក ទាំងកាយ ទាំងវាចា ទាំងចិត្ត ។
ការអធ្យាស្រ័យគឺជាចំណង់ចំណលចិត្តឬជាសម្ថភាពម្យ៉ាងរបស់មនុស្ស ដើម្បីប្រឈមនិងស្ថានការលំបាកនានា ។ មនុស្សមានគំនិតអធ្យាស្រ័យគឺជាមនុស្សមិនភាពមានៈ មានតែគំនិតរបស់ខ្លួនទេដែលត្រូវតែគំនិតរបស់អ្នកដ៏ទៃក៏អាចត្រឹមត្រូវដែរ ជាគំនិតដែលខ្លួនព្រមទទួលយកមកពីចារណ។
ការសន្ដោសប្រណី គឺជាសេចក្ដីត្រេកអរពេញចិត្តចំពោះវត្ថុដែលជារបស់ខ្លួន របស់ដែលខ្លួនរកបានដោយវិធីត្រឹមត្រូវតាមសមត្ថភាព គឺរកបានប៉ុន្មានក៏ល្មាមចិត្តត្រឹមប៉ុណ្ណោះ មិនសង្វាតលោភលន់ និងមិនវាទីហួសហេតុ ហួសបំណងរបស់ខ្លួនឡើយ ។ ការសន្ដោស គឺជាការត្រេកអរពេញចិត្តនិងរបស់ដែលខ្លួនទទួលបានពីអាជិចកម្មសុចរិតត្រឹមត្រូវ ។
4. ចូរពន្យល់លក្ខណៈនៃមនុស្សអាក្រក់ ឬ ឆ្កួត៨យ៉ាង។
• កាមុម្មត្តកោ ឆ្កួតព្រោះកាមតណ្ហា
• កោធុម្មត្តកោ ឆ្កួតព្រោះកំហឹង
• ទិដ្ឋុម្មត្តកោ ឆ្កួតព្រោះមានចិត្តប្រែប្រួលកុហក
• មោហុម្មត្តកោ ឆ្កួតព្រោះវង្វេង
• យក្ខុម្មត្តកោ ឆ្កួតព្រោះខ្មោចចូល
• បិត្តុម្មត្តកោ ឆ្កួតព្រោះឡើងចាង
• សុរុម្មត្តកោ ឆ្កួតព្រោះស្រា
• ព្យសនុម្មត្តកោ ឆ្កួតព្រោះវិនាសខ្លួន
5.
6. អរិយសច្ចៈ៤ ឬ ចតុរារិយសច្ចៈនៃព្រះពុទ្ធសាសនាមានអ្វីខ្លះ? ចូរពន្យល់?
១ទុក្ខអរិយសច្ច (ទុក្ខសច្ចៈ)
២ទុក្ខសមុទយអរិយសច្ច (សមុទយសច្ចៈ)
៣ទុក្ខនិរោធអរិយសច្ច (និរោធសច្ចៈ)
៤ទុក្ខនិរោគាមិនីបដិបទាអរិយសច្ច (មគ្គសច្ចៈ) ។
ទុក្ខសច្ចៈ ការកើតជាមនុស្សគ្នាបុគ្គលណាមួយអាចជៀសពីសេចក្ដីទុក្ខណោះបានឡើយ ម្នាកើត្រូវមានទុក្ខដូចព្រះពុទ្ធបន្ទល់។
សមុទយសច្ចៈ ទុក្ខគឺជាសេចក្ដីពិតដែលកើតឡើងមកពីហេតុ ឬ ឫសគល់ពិតប្រកដ ។ ហេតុនាំឲ្យកើតទុក្ខគឺតណ្ហានិងអវិជ្ជា ។
និរោធសច្ចៈការរួចស្រឡះ ការរំលត់ទុក្ខចាសេចក្ដីពិតដើម្បីបំបាត់ទុក្ខឲ្យអស់ ត្រូវគាស់រំលើងឬគល់នៃទុក្ខ ។
មគ្គសច្ចៈ មគ្គគឺជាផ្លូវ ឬ ធម្យោបាយក្នុងការបំបាតទុក្ខជាសេចក្ដីពិត ដើម្បីរំលាត់ទុក្ខក្នុងជិវិតឲ្យបានមនុស្សត្រូវតែធ្វើឲ្យជិវិតរបស់ខ្លួនស្ថិតនៅផ្លូវកណ្ដលគឺមជ្ឃឹមបដិបទា ។
7. តើព្រហ្មញ្ញសាសនាបានបន្សលទុកអ្វីខ្លះសម្រាប់សង្គមខ្មែរ ?
តាមរយៈការសិក្សាប្រវត្តិសាស្រ្ដ យើងបានដឹងថា សាសនាព្រាហ្មណ៍បានចូលមកកាន់ទឹកដីខ្មែរ មិនតិចជាងព្រះពុទ្ធសាសនានោះទេ ។ ឥទ្ធិពលព្រាហ្មសាសនាបានបង្កើតទៅជាជំនឿផ្សេងៗ ចាក់ឫសយ៉ាងរឹងមាំ ក្នុងសង្គមខ្មែរ ។ ធ្វើឲ្យមនុស្សចេះស្គាល់តួនាទី ស្គាល់ភារកិច្ចច្បាស់លាស់តាមរយៈការបែងចែកឋានានុក្រុម និង ធ្វើមនុស្សមានសីលធម៌ ប្រព្រឹត្តអំពើល្អ ។
ខ.ឥទ្ធិពលទំនៀបទំលាប់ប្រពៃណីខ្មែរ ក្រៅពីជះឥទ្ធិពលលើផ្នែក អប់រំបណ្ដុះបណ្ដាល ផ្នែក់សីលធម៌ហើយ ធ្វើមនុស្សឲ្យចេះគិតពីប្រយោជន៍ ទូទៅដូជា សង់ប្រសាទ ទំនប់ទឹក ជាពិសេសទំនៀបទំលាប់ប្រពៃណី មានការរៀបអាពាហ៍ពីពាហ៍ ពិធីសេនព្រេន ស្ដោះផ្លុំ ដាក់ស្នេហ៍ ស្រោកទឹក ទស្សទាយ វេចនំ សម នំគម ជាដើម ។
8. ព្រះអង្គបានអប់រំមនុស្សឲ្យប្រកានខ្ជាប់នូវកុសលកម្ម ១០ ប្រការ គឺកាយសុរិត៣ វចីសុរិត៤ និង មនោសុរិត៣ ។ តើកុសលកម្មបទទាំង១០នោះមានអ្វីខ្លះ ?
កាយសុរិត៣ប្រការ
1. មិនបំបាតជីវិតអ្នកដ៏ទៃ (បាណាតិបាតា វេរមណី)
2. មិនលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ (អទិន្នាទានា វេរមណី)
3. មិនសាហាយស្មន់ជាមួយប្រព្ធកូនអ្នកដ៏ទៃ កាមេសុមិច្ឆចារា វេរមណី)
វិចីសុច្ចរិត៤ប្រការ
4. មិនហូតកុហកឆរបោកអ្នកដ៏ទៃ (មុសាវាទា វេរមណី)
5. មិនញ៉ុះញុងបំបែកបំបាកអ្នកដ៏ទៃ (បិសុណាវាចាយ វេរមណី)
6. មិនពោលពាក្យទ្រគោះបោះបោកឬជេរប្រទេចផ្ដាសាអ្នកដ៏ទៃ (ផរុសាយវាចាយ វេរមណី)
7. មិនពោលពាក្យរាយមាយឥតប្រយោជន៍ (សម្ផប្ប វេរមណី)
មនោសុរិត៣ប្រការ
8. មិនចិត្តសម្លឹងរំពៃចង់បានទ្រព្យសម្បតិ្តអ្នកដ៏ទៃ (អភិជ្ឃា)
9. មិនមានចិត្តគំនុំ ឬមានគំនិត្យាបាទអ្នកដទៃ (អព្យាបាទ)
10. មានគំនិតយល់ឃើញត្រូវពិតតាមច្បាប់សង្គម សីលធម៌ (សមា្មទិដ្ធិ)។
9. ទស្សនៈសាសនាឥស្លាមស្ដីពីជីវិតនិងការរស់នៅមានអ្វីខ្លះ?
1. កុំលួចទ្រព្យអ្នកដ៏ទៃ
2. កុំប្រើពាក្យកុហក
3. កុំសម្លាប់មនុស្ស
4. កុំលួចប្រពន្ធគេ
5. ត្រូវមានយុត្តិធម៌ក្នុងសង្គមនិងបុគ្គលផ្ទាល់
6. ត្រូវមានអធ្យាស្រ័យដល់ស្រ្តីភេទ បំបាត់ការជួញដូរមនុស្ស
7. ការចេះចែករំលែកឲ្យទាន
8. ថ្ងៃជំនំជម្រះ
10. ទស្សនៈសាសនាគ្រីស្ដស្ដីពីជិវិតនិងការរស់នៅមានអ្វីខ្លះ?
ក.ត្រូវគោរពមាតាបិតា
ខ.កុំយកទ្រព្យសម្បត្តិអ្នកដ៏ទៃ
គ.កុំពោលពាក្យកុហក
ឃ.សេចក្ដីប្រាថ្នាដ៏លាមក
ង.ការជួសង្គ្រោះ។
11. ចំណុចសំខាន់បំផុតក្នុងសិល្បៈសាងខ្លួនឲ្យកា្លយជាឧត្តមជនមានប៉ុន្មាន?អ្វីខ្លះ?
សិល្បៈសាងខ្លួនឲ្យក្លាយជាឧត្តមជនមាន៥គឺ៖ ។
1. គោលបំណង (aim)
2. ភាពជាអ្នកមានចិត្តរឹងប៉ឺង (strong-mindedness)
3. សមាធិ (concentration)
4. ជំនឿលើខ្លួនឯង (Self-confidence)
5. មនោមយិទ្ធិ (Will-power)

12. តើសមត្ថភាពអាចកើតចេញពីកត្តាអ្វីខ្លះ? ចូរពន្យល់។
-សមត្ថភាពជារបស់ដែលអាចបណ្ដុះបានបើគេធ្វើការហ្វឹកហាត់អប់ឬំឲ្យបានត្រឹមត្រូវ ។ ជាទូទៅសមត្ថភាពអាចកើតមានពី៖
• អំណាចធម្មជាតិពីកំណើត
• ការរៀនសូត្រត្រិះរិះសាកសួរចងចាំច្រើន
• ការហ្វឹកហាត់អប់ររំ
• ការពិសោធន៍ក្នុងកិច្ចការ
• កម្លាំងចិត្ត
• កល្យាណមិត្ត
• នៅក្នុងបរិយាកាលដែលអំណោយផលល្អ។
13. តើទសពិធរាជធម៌មានអ្វីខ្លះ? ចូរពន្យល់។
ទសពិធរាជធម៌មាន១០ប្រការគឺ
1. ទានៈ ការឲ្យ
2. សីលធម៌ ការប្រព្រឹត្តល្អ
3. បរិច្ចាគៈ ការបរិច្ចាគ
4. អាវជ្ជៈ ការស្មោះត្រង់
5. មទ្ទវៈ ការទន់ភ្លន់
6. តបៈ ការដុតកិលេស
7. អក្កធៈ ការមិនក្រោធ
8. អវិហឹង្សាៈ ការមិនបៀតបៀន
9. ខន្តី ការអត់ធ្មត់
10. អវិរោធនៈ ការមិធ្វើខុស
14. តើការសំពះមានសារៈប្រយោជន៍អ្វីខ្លះ?
ទន្ទឹមនិងការបង្កប់នូវខ្លឹមសារ ព្រមទាំងអត្ថន័យដ៏វិសេសវិសាលសំពះក៏បានផ្ដល់នូវសារៈប្រយោជន៍ច្រើនបែបដល់ប្រត្តិបត្តិ-ប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនគឺ ?
-ចំណេញពេលវេលា (លើកដៃម្ដងបានដល់សារធាណៈជនរាប់រយពាន់នាក់ឲ្យតែមើយឃើញ ស្ដាប់ឮ
-កាត់បន្ថយអរិយភាព អធិករណ៍ និងអំពើហិង្សា
-រក្សាអនាម័យ (ចៀសវាងរោគឆ្លងផ្សេងៗ តាមរយៈការប៉ះពាល់ដោយផ្ទាល់ឬស្ថិតនៅក្បែរគ្នាពេក
-រក្សារបានសុវត្ថិភាពផ្ទាល់ខ្លួន(សំពះស្ថិតនៅឃ្លាតឆ្ងាយពីភាគី)
-រក្សារនូវទំនៀមទំលាប់ដ៏ល្អផូរផងរបស់ជាតិខ្មែរ។
15. ការនិយាយមានគោលបំណងអ្វីខ្លះ?
មានគោលបំណងគឺ៖
-បញ្ចេញទុក្ខសោកកង្វល់ក្នុងចិត្តឲ្យធូរស្រាល
-ធ្វើឲ្យមានភាពសប្បាយរីករាយ
-លួងលោមនិងទាក់ទាញទឹកចិត្តអ្នកស្ដាប់
-ធ្វើមានការយោគយលគ្នា
-ធ្វើឲ្យអ្នកស្ដាប់មានទំនុបចិត្តជឿជាក់ហើយផ្លាស់ប្ដូរទស្សនៈរបស់ខ្លួន
-បើកឱកាសឲ្យអ្នកស្ដាប់សួរដេញដោលពីញ្ហាសង្ស័យនិងបង្កើតភាពច្បាស់លាស់
-បង្កើតចំណេះដឹង ។
16. សំណួរមានប៉ុន្មានប្រភេទ?រួចបង្ហាញ។
-សួរព្រោះចង់ដឹង
-សួរព្រោះចង់អួតចំណេះដឹង
-សួរដើម្បីផ្ដួល់រំលំ
-សួរបែបខ្ចីមាត់
-សួរបែបញុះញុង
-សួរបែបបន្ធូអារម្មណ៍។
17. ចួរពន្យល់រូបមន្ដយកចិត្តមេ 5H + 4L.
-Head ប្រែថាក្បាល់ មានន័យថាទោះធ្វើការងារអ្វីក៏ដោយត្រូវចេះប្រើខួរក្បាល់ និង វិចារណញា្ញណផង ។
-Hand ប្រែថាដៃ ដៃមានតួរនាទីយ៉ាងសំខាន់ក្នុងការបំពេញកិច្ចការងារមានប្រសិទ្ធិភាព គឺត្រូវធ្វើឲ្យពេញទីកុំស្ទាក់ស្ទើររារែក ។
-heart ប្រែថាបេះដូង ត្រូវមានបេះដូងនិងចិត្តគំនិតស្រឡាញ់យកចិត្តទុក្ខលើការងារ ដើម្បីឲ្យគុណភាពការងារល្អ ជាទីគាំប់ចិត្តចៅហ្វាយនាយ ។
-Harmony ប្រែថាភាព ស្រុសស្រួស ។ ថ្វិត្បិតម្នាក់ៗមានភារៈ តួរនាទីដោយឡែកពីគ្នាក៍ដោយ តែបើមានភាពចុះសម្រុង ស្មោះស្មគ្រ័ សាមគ្គីគ្នាហើយ ការងារប្រកដជាបានផលល្អ ។
-Habit ប្រែថាទលាប់ ។ ត្រូវទណលាប់ក្នុងការងារ គឺឧស្សហ៍ ព្យាយាម អត់ធម្មត់ ។ទំលាប់និស្ស័យអាក្រក់ទាំងឡាយដែលប្រើប្រាស់នូវផ្ទះត្រូវលះបង់ចោល សូមកុំស្ដាយយកមកកន្លែងធ្វើការ។
ចំនែក 4L ដែលចំណុចបន្ថែមដើម្បីឲ្យមេកាន់តែចាប់អារម្មណ៍
-Listen ប្រែថាស្ដាប់ ។ គឺជាកត្តាសំខាន់ព្រោះធ្វើឲ្យយើងលយ់ដឹង និង ស្គាល់កាន់តែទំលំទូលាយបានយល់ដឹងអ្វីដែលយើងពុំធ្លាប់ឮ
-look ប្រេថាមើល គឺពុំមែនគ្រាន់តែជាការមើលស្រាលដោយពុំពិចារណានោះទេ ត្រូវមើលឲ្យដឹងថាអ្នកពូកែ តើជីវិតគេប្រព្រឹត្តទៅបែបណា
-learn ប្រែថា ការសិក្សា គឺជាការរៀសូត្រស្វែងរកយល់ នូវចំណេះដឹងថ្មីគ្រប់ពេលវេលា ដើម្បីស្ថាបនាការយល់ដឹង ។
Laugh ប្រែថាសើច មិនមែនសើចចំពេបជ្រាយ អ្នកដទៃទេ ប៉ុន្តែគឺជាសើចដើម្បីឲ្យខួរក្បាល់ភ្លឺថ្លា ។
18. ចូរបង្ហាញពីអត្ថន័យនៃការទង្គិចកែវឬជល់កែវ។
អត្ថន័យខ្លឹមសារ៣យ៉ាង៖
-ប្រសិទ្ធពរជ័យដល់ភ្ញៀវ ឬ ថ្នាក់ដឹកនាំណាម្នាក់
-សេចក្ដីរីករាយក្នុងការជួបជុំ
-សុខភាពនិង សុភមង្គល។

19. បញ្ហាប្រឈមដល់សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមមានអ្វីខ្លះ? ចូរបង្ហាញ។
ការប្រឈមនិងសុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់ មានបញ្ហាមួយចំនួនដូចជា៖
1. អំពើចោរកម្ម៖ អំពើលួច ឆក់ ប្លន់ ឆបោក កេងប្រវាញ្ច
2. អំពើហិង្សា៖ អំពើវាយដំ កាប់ចាក់ ឈ្លោះទាស់តែង
3. អំពើពេស្យា និង ការជួរដូរផ្លូវភេទ៖ អំពើអគតិក្នុងកាម ការមិនស្មោះត្រង់ជាមួយគូរជីវិត
4. អំពើទំនើងនិងការលេងល្បែងស៊ីសង៖ ការមិនក្រែងដល់សិទ្ធអ្នកដទៃ ការបង្កចលាចល
5. អំពើខុសច្បាប់៖ ការធ្វើអំពើដែលច្បាប់ហាម ការមិនព្រមធ្វើអំពើដែលច្បាប់បានកំណត់។
20. ទំនាក់ទនងបទដ្ឋានដែលពលរដ្ឋគួរយល់ដឹងមានអ្វីខ្លះ? ចូរបង្ហាញ។
ការរស់ដោយប៉ិនប្រសប់ក្នុងសង្គម ពលរដ្ឋគួរយល់ដឹកអំពីទំនាក់ទំនង់បទដ្ឋាននានាក្នុងមូលដ្ឋានដែលមានដូចជា៖
-សំបុត្រកំណើត ក្នុងរវាងកូនកើតហើយមុន៣០ថ្ងៃ ម្ដាយឪពុកត្រូវទៅសាលាឃុំសង្កាត់ ធ្វើសំបុត្រកំណើតទុកឲ្យកូនសម្រាប់ជាពត៌មានអាគតដ្ឋាន អត្តសញ្ញាណអ្នកកើត ។
-សេចក្ដីចម្លងសំបុត្រកំណើត ត្រូវយកសំបុត្រទៅបញ្ជាក់សេចក្ដីចម្លាងសំបុត្រកំណើត នៅសាលាស្រុក ខណ្ឌ ក្រុង ដើម្បីទុកប្រើប្រាស់ចឮដូចជាពេលចូលរៀនជាដើម ។
-សំបុត្រអាពាហ៍ពិពាហ៍ ដើម្បីជីវិតប្ដីប្រពន្ធ សមស្របតាមផ្លូវច្បាប់ ប្ដីប្រពន្ធត្រូវនាំគ្នា ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅចំពោះក្រុមព្រឹក្សា ឃុំ សង្កាត់ ។
-សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ត្រូវយកសំបុត្រអាពាហ៍ពិពាហ៍ ទៅធ្វើសេចក្ដីបញ្ជាក់ ចម្លង់សំបុត្រអាពាហ៍ពិពាហ៍នៅសាលា ក្រុង.ស្រុក.ខណ្ឌ ដើម្បីទុកប្រើប្រាស់ដូច ពេលបែកចែកទ្រព្យសម្បត្តិ ករណីលែងលះជាដើម ។
-សៀវភៅគ្រួសារ ពេលរៀបការរួចត្រូវទៅប៉ុស្ដ៍នគបាលរដ្ឋបាលឃុំ.សង្កាត់ ដើម្បីសុំសៀវភៅគ្រួសារថ្មី សៀវភៅមានប្រយោជន៍ ដល់ការបែកចែកមរតក ឲ្យកូននិង ប្រយោជន៍ផ្នែកស្ថិតិរដ្ឋបាល សន្តិសុខ ។
-សៀវភៅស្នាក់នៅ សៀវភៅនេះធ្វើនៅប៉ុស្ដ៍រដ្ឋបាល ឃុំ សង្កាត់ បញ្ជាក់ចំនួនអ្នកស្នាក់នៅក្នុងគ្រួសារ បើចំនួនអ្នកស្នាក់នៅមានប្រែប្រួលត្រូវទៅរាយការណ៍ឲ្យប៉ុស្ដ៍នគបាលរដ្ឋបាល ឃុំ សង្កាត់ឲ្យបានដឹង។
-ការផ្លាស់ប្ដូរលំនៅ ត្រូវយកសៀវភៅស្នាក់នៅទៅរាយការណ៍ឲ្យប៉ុស្ដ៍នគបាលរដ្ឋបាល ឃុំ សង្កាត់ ពិនិត្យ ក្នុងពេលមានការផ្លាស់ប្ដូរលំនៅ ។
-សំបុត្រមរណៈភាព ត្រូវធ្វើសំបុត្រមរណៈភាព ចំពោះបុគ្គលអ្នកដែលបានស្លាប់។
-ការចុះបញ្ជីដីធ្លី ត្រូវទៅកាន់ផ្នែក់ភូមិបាល ឬ សុរិយោដី ( ក្រសួងរៀបចំដែនដីនគរូនីយកម្ម និង សំណង់) ដើម្បីចុះបញ្ជីដីធ្លី ឲ្យបានត្រឹមត្រូវ ទុកជាប្រយោជន៍មរតក ប្រចាំវង្សត្រកូលគ្រួសារ ។
-អត្តសញ្ញាណបណ្ណ័ ពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំ ត្រូវមានបណ័្ណសម្គាល់ខ្លួនសញ្ជាតិខ្មែរ ដែលហៅថា អត្តសញ្ញាណបណ្ណ័ ឬ កាត ប្រជាជន ។
-លិខិតឆ្លងដែន ធ្វើនៅក្រួងមហាផ្ទៃ សម្រាប់ធ្វើដំណើរឆ្លងប្រទេស។
-កិច្ចសន្យាលក់ទិញ កាលណាលក់ ឬ ទិញចលនទ្រព្យ ឬ អចលនទ្រព្យ គួរមានកិច្ចសន្យា លក់ ទិញបង្ករបញ្ហាកេងបន្លំ ឬ ហេតុការផ្សេងៗ ទាក់ទងនិងផ្លុវច្បាប់ ។
-កិច្ចសន្យាជួល កាលណាជួលចលនទ្រព្យ ឬ អចលនទ្រព្យគួរមានកិច្ចសន្យាជួលការពារការកេងបន្លំ ឬ ហេតុការណ៍ផ្សេងៗ ទាក់ទង់និងប្រពន្ធច្បាប់ ។
-ពាក្យស្នើសុំពិធីផ្សេងៗ កាលណាមានរៀបចំពិធីការអ្វីម្យ៉ាង មានការជួបជុំគ្នាច្រើន មានការប្រើ ឧគ្ឃោសនសព្ទ័ ឬ មានជប់លៀងត្រូវសុំច្បាប់ដល់អជ្ញាធរមានសមត្ថកិច្ច ។

21. ការដោះស្រាយក្រៅប្រពន្ធតុលាការមានអ្វីខ្លះ? ចូរបង្ហាញ។
ក.ការអភ័យទោសនិងការបំភ្លេច ៖ យើងត្រូវគិតថា ការសងសឹកទៅលើបុគ្គលបង្ករបញ្ហាគឺបានត្រឹមតែបង្កបញ្ហានិងផលលំបាកកាន់តែច្រើនទៀតប៉ុណ្ណោះ។
ខ.យើងទាំងអស់គ្នាជាមនុស្សដូចគ្នា៖ មនុស្សសត្វទាំងអស់មានភាពទន់ខ្សោយ ហើយងាយនិងមានកំហុកណាស់ មនុស្សគ្រប់រូប មានភាពទន់ខ្សោយមកពី លោកភៈ ទោសៈ និង មោហៈ
គ.សេចក្ដីស្រឡាញ់របស់មាតាបិតា ៖ មាតាបិតាមានទំនួលខុសត្រូវចំពោះមនុស្សទាំងឡាយនិងចិញ្ចឹមបីបាច់កូនផ្ទាល់របស់ខ្លួន
ឃ.វិធីសាស្រ្ដព្យាបាលជំងឺផ្លូវចិត្ត៖ នៅពេលណាសេចក្ដីលំបាកនិងបញ្ហាបានកើតមានឡើង គឺមានមធ្យោបាយផ្សេងៗ សម្រាប់ក្នុងការរៀបចំចិត្តរបស់យើងដើម្បីកាត់បន្ថយបញ្ហា និង សេចក្ដីទុក្ខផ្លូវចិត្ត។
25. ពន្យល់ពាក្យ
• វិមលភាព (ន) ភាពឥតមន្ទល ឥតសៅហ្មង ស្អាតថ្លាបរិសុទ្ធ។
• ឆន្ទគតិ (ន)ការលំអៀងព្រោះស្រឡាញ់
• ទោសាគតិ (ន) ការលំអៀងព្រោះខឹងក្រោធ
• មោហោគតិ (ន) ការលំអៀងព្រោះ មោហ ល្ងងខ្លៅ
• ភយាគតិ (ន) ការលំអៀងព្រោះការភ័យខ្លាចអំណាច
• បុព្វការីជន (ន) ជនអ្នកមានឧបការៈ (សេចក្ដីល្អ) មុន។
• បច្ឆជន (ន) ជន ជំនាន់ក្រោយ ឬ ជាន់ក្រោយ ។
• វេស្ស(ន) ឈ្មោះត្រកូលមួយក្នុងវណ្ណទាំងបួន ប្រទែសឥណ្ឌា គឺវេស្សត្រកូល ត្រកូល អ្នកជំនួញលំបាប់ទី៣
• ព្រះសិរសា (ន) ក្បាល់
• មុទិតា (ន) ការត្រេកអរតាម ពេលឃើញអ្នកដទៃបានសុខ។
• កតវេទិតា (ន) ការធ្វើតប គឺតបនូវសេចក្ដីល្អ ដែលអ្នកដទៃបានធ្វើហើយ។
• វចីសុចរិត (ន) សុរិត គឺ សេចក្ដីល្អ ប្រព្រឹត្តទៅតាមផ្លូវវាចាពាក្យសំដី
• បច្ចាមិត្រ (ន) អ្នកជសត្រុវ ឬ មិត្តដូចជាសត្រូវ
• ប្រមាទ (ន) ការភ្លេចស្មារតី ការប្រហែសធ្វេសស្មារតី
• ភាតរភាព (ន) សេចក្ដីរាប់អានគ្នាដូចបងប្អូន
• មិច្ឆាទិដ្ឋិ (ន) ការយយល់ឃើញខុស
• ពាហិរសាសនា (ន) សាសនាខាងក្រៅ គឺក្រៅពីយើងគោរព
• បោរីភាព (ន) ភាពជាអ្នកក្រុង
• មនោមយិទ្ធិ (ន) រិទ្ធិ ឬ អំណាច ដែលកើតចេញពីចិត្ត (ចិត្តានុភាព)
• កម្ពោជិក (ន) ស្រ្ដីអ្នកកើត ឬ អ្នកនៅក្នុងប្រទេសកម្ពុជា
• សម្មាសង្កប្ប (ន) ការត្រិះរិះត្រូវ គំនិតត្រិះរិះត្រូវ
• គារវកិច្ច (ន) កិច្ចការគោរព
• បដិសណ្ឋារកិច្ច (ន) កិច្ចគឺការទទាក់ទទួលគ្នា
• រូបភាពបដិការ (ន) ការទទួលគ្នាទៅវិញទៅមកដោយស្មើភាព
• បទលហុ (ន) បទល្មើសត្រឹមតែពិន័យជាប្រាក់
• បទរដ្ឋប្បវេណី (ន) បណ្ដឹងទាមទារកម្មសិទ្ធិដីធ្លី សុំលែងលះប្ដីព្រពន្ធទាមទារប្រាក់ជំពាក់ សុំទទួលស្គាល់នូវកូន ទាមទារសងជម្ងឺចិត្ត ជាដើម ។
• សម្បញ្ញៈ (ន) សេចក្ដីដឹងខ្លួន
• មនោគតិ (ន) គំនិង គិតដោយចិត្ត សម្រេចតាមផ្លូវចិត្ត
• កាលៈទេសៈ (ន) ការសម្រួលខ្លួនបានទាំងពេលវេលានិងទីកន្លែង
• គតិបណ្ឌិត (ន) គតិរបស់បណ្ឌិត, អធ្យាស្រ័យឬប្រាជញាណរបស់អ្នកប្រាជ្ញ
• វោហាសាស្រ្ដ (ន) ការមានវិធីសាស្រ្ដ ឬ ប៉ិនប្រសប់ក្នុងការនិយាយ ខាងពាក្យសំដីថ្វីមាត់
• កល្យាណមិត្រ (ន) មិត្តជាកល្យាណ គឺជាមិត្តល្អ
• អនាគតិ (គ) ដែលមិនមានឈ្មោះ (ឥតឈ្មោះ)។



No comments: