Sunday, March 20, 2016

គន្លឹះ​ក្នុង​ការ​រក្សា​ទុក​ File Archive លើ Mac

ការ​ទាញ​យក​ File ជា​ប្រភេទ Zip ឬ RAR ដែល​មាន​ទំហំ​ធំៗ​ពី​ប្រភព​នានា ដូចជាពី Torrent អាច​ធ្វើ​ឲ្យ​ទំហំ​រក្សា​ទុក​នៅ​ក្នុង​ Hard Disk លោក​អ្នក​មិនគ្រប់​គ្រាន់ ឬ​ត្រូវ​ចំណាយ​ទំហំ​រក្សា​ពីរដង ក្រោយ​ពី​ពន្លា និង File ដើម Zip ឬ RAR ។ ដើម្បី​ឲ្យ​ចំណេញ​ពេលវេលា លោក​អ្នក​មិនចាំបាច់​ត្រូវ​​ លុប​ម្តង​មួយៗ នោះឡើយ បន្ទាប់​ពី​ពន្លា​រួច ។ នៅ​ក្នុង Mac កម្មវិធី​មាន​ស្រាប់​ឈ្មោះ​ថា៖ Archive Utility អាច​ជួយ​លោកអ្នក​ក្នុងការ​អនុវត្តន៍​តាម​អ្វី​ដែល​លោកអ្នក​ចង់​បាន ទៅលើ File Archive (Zip ឬ RAR) ។ 

 

 

កំណត់​​ Archive Utility

 

សូម​ចូល​ទៅ​កាន់ /System/Library/CoreServices/ ហើយ​ស្វែង​រកឈ្មោះ​កម្មវិធី “Archive Utility” រួច​ចូល​ទៅ​កាន់ Preferences ហើយ​ជ្រើស​រើស​កំណត់​ឲ្យ​វា​ធ្វើ​អ្វី​មួយ បន្ទាប់​ពី​ពន្លា​រួច៖

  • Leave archive alone ៖ ទុក​ជាចោលធម្មតា
  • Move archive to Trash ៖ លុប​វាចោលចូល Trash (អាច​យក​មក​វិញបាន)
  • Delete archive ៖ លុប​វាចោល (មិនអាច​យក​​វិញ​បានទេ)
  • Move archive to ៖ ផ្លាស់​ទៅ​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណាមួយ ។