Saturday, March 26, 2016

និយមន័យនៃវប្បធម៌



និយមន័យនៃវប្បធម៌
វប្បធម៌គឺជាមែកធាងដ៏សំខាន់មួយរបស់អរិយធម៌ ។ ដូច្នេះមុននិងនិយាយពីពាក្យវប្បធម៌ យើងគប្បីស្វែងយល់ពីពាក្យថាអរិយធម៌ជាមុនសិន ។
@  អរិយធម៌គឺជាអ្វី ?
អរិយធម៌ < អរិយ + ធម៌
អរិយ = ប្រសើរខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង.....................។
គេហទំព័រ Culture of Cambodia
ធម៌ = ធាតុ-វិធី-ធម៌ភាគ-សភាវៈ ទ្រទ្រង់.................
ដូច្នេះ អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និង តម្លៃនៃការលួតលាស់ដុះដាលរីកចំរើនល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូរក្នុងការរស់នូវរបស់មនុស្សក្នុងសង្គមដែលប្រកបដោយរបៀបរៀបរយល្អ គ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ ជំនឿចំពោះចំណង់ចំណូលចិត្តគ្រប់បែបយ៉ាងក្នុងគោលដៅស្វែងរកសេចក្ដីសុខ ចម្រើន។

          មានទស្សនៈប្លែកៗ គ្នាជាច្រើនបែបយ៉ាងទៀតចំពោះអត្ថន័យនៃពាក្យថា អរិយធម៌នេះ ។ អ្នកប្រាជ្ញខ្លះសំដៅយកការរីកចំរើនលូតលាស់នៃជនជាតិមួយដែលផ្ទុយនិងភាពព្រៃផ្សៃ ។ អ្នកប្រាជ្ញខ្លះយល់ថា អរិយធម៌គឺជាការជឿនលឿលរីកចំរើនខាងសតិ អ្នកប្រាជ្ញខ្លះថា ជាការជឿនលឿលរីកចំរើនខាងគ្រឿងសម្ភារៈ ។ ឯអ្នកប្រាជ្ញមួយពួកទៀត បានមូលមតិគ្នាយល់ថា អរិយធម៌គឺជា សភាពពិតប្រាកដនៃការរស់នៅ ទំនៀមទំលាប់ ចិត្តគំនិតអង្គការច្បាប់ផ្សេងៗ ព្រមទាំងគ្រឿងប្រដាប់របស់ជនជាតិនិមួយៗ ។ អរិយធម៌ពុំសម្គាល់នូវតម្លៃឬកម្រិតខ្ពង់ខ្ពស់របស់ជនជាតិណាមួយទេ ។ ជនជាតិណាក៏មានអរិយធម៌របស់ខ្លួនដែរ គ្រាន់តែប្លែកគ្នាត្រង់លក្ខណៈលូតលាស់ចម្រើនជាងគ្នាតែប៉ុណ្ណោះ ។
          ទោះមានមតិប្លែកៗគ្នាយ៉ាងនេះក៏ដោយ ក៏យើងអាចបង្រួមសេចក្ដីថា «អរិយធម៌» សំគាល់នូវការរស់នៅ ការរៀបចំជីវភាពនៃសង្គមមនុស្សឲ្យបានប្រកបដោយ សេចក្ដីសុខចម្រើនលូតលាស់តាមវិធីផ្លូវចិត្ត និង ផ្លូវកាយ ។
ដូចនេះគោលដៅនៃអរិយ គឺសេចក្ដីសុខដំណើរទៅកាន់សេចក្ដីសុខ គឺសេចក្ដីចម្រើនលូតលាស់ ឯវិធីសម្រេចសេចក្ដីសុខ គឺផ្លូវចិត្តផង ផ្លូវកាយផង ពោលគឺវប្បធម៌ និង សង្គមធម៌នោះផង ។
សន្និសីទ​អន្តរជាតិ​នៅ​សៀមរាប​ស្ដីពី​តម្លៃ​វប្បធម៌​អាស៊ី​អាគ្នយ៍​សហគមន៍​វាសនា​ត
ជំនឿ
លទ្ធិសាសនា
សីលធម៌
វិទ្យាសាស្រ្ដ
មែកធាងវប្បធម៌ និង អរិយធម៌
អរិយធម៌
វប្បធម៌
សង្គមធម៌
១ សំភារៈសង្គម
២ របបសង្គម
៣ ទំរង់សង្គម
ចំណេះដឹក
ការផ្សាយ
អនុវត្តន៍
សិល្បៈ គំនូរ  កុន ល្ខោន តន្រ្ដី
អក្សរសិល្ប៍
អក្សរសាស្រ្ដ
ពត៌មាន ទូរទស្សន៍ កាសែត
ទំនៀមទំលាប់ ប្រពៃណី
ការសិក្សា
ការអប់រំកាយ ចិត្ត បញ្ញា ឆន្ទៈ
ច្បាប់ផ្សេងៗ
ឧបករណ៍សង្គម
ប្រដាប់តិចនិច
មុនរបរវិជ្ជាជីវៈ
សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម
សង្គមកិច្ច អប់រំ សន្តិសុខ សុខភាព ការងារ
នយោបាយ ក្នុងប្រទេស ក្រៅប្រទេស
ស្នូលសង្គម
វណ្ណៈសង្គម
ស្ថបនសង្គម
រដ្ឋប្រជាជាតិ


Wednesday, March 23, 2016

ចន ស្តាត មីល (John Suart Mill)

អ្នកសេដ្ឋកិច្ចវិទ្យា

សេដ្ឋកិច្ចវិទ្យា

ចន ស្តាត មីល (John Suart Mill)

      ១. ប្រវត្តិវិទ្យា (Biography)
           លោក ចន ស្ដាត​ មីល ( John Suart Mill ) ជាទស្សនៈវិទូអ្នកសេដ្ឋកិច្ច នយោបាយ និង រដ្ឋកា (Civil Servant) ជនជាតិអង្គគ្លេស ។ គាត់ជាអ្នកចូលរួមចំណែកយ៉ាងមានឥទ្ធិពលលើទ្រីស្ដីសង្គម (Social Theory) ទ្រីស្ដីនយោបាយ ( Political Theory ) និង សេដ្ឋកិច្ចនយោបាយ ។ គេបានហៅគាត់ថា ជាទស្សនៈវិទូសតវត្សទី ១៩ និយាយភាសាអង់គ្លេសដ៏មានឥទ្ធិពលបំផុត ។
           លោក មីល ( Mill ) កើតនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ១៨០៦ នៅក្នុងតំបន់ Pentonville នៃទីក្រុងឡុងដ៍ ( London ) ដងវិថី Rodney ។ គាត់ជាកូនប្រុសច្បងរបស់ទស្សនៈវិទូ ប្រវត្តិវិទូ និង សេដ្ឋកិច្ច ស្ដុតឡេន គឺ លោក Jame Mill និង Herriet Burrow ។ លោក មីល បានទទួលការអប់រំដ៏អស្ចារ្យតាំងពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់តាមរយៈការបង្រៀនដោយផ្ទាល់ពីសំណាក់ឪពុករបស់គាត់ និង បានការជំនួយពីលោក Jeremy Bentham និង លោក Francis Places គាត់ត្រូវបានគេចិញ្ចឹម និង ថែរក្សាការពារ យ៉ាងហ្មត់ចត់បំផុតជាបងប្អូនបង្កើតរបស់់គាត់ឯទៀត ។
           លោក មីល ( Mill ) ជាកុមារដ៏អស្ចារ្យគួរឲ្យសម្គាល់ម្នាក់ ។ លោក បានរៀបរាបអំពីការសិក្សាអប់រំនៅក្នុងជីវប្រវត្តិរបស់គាត់ ។
           នៅពេលគាត់មានអាយុ៣ឆ្នាំគាត់បានផ្ដើមសិក្សាភាសាក្រិច ( Greek ) រហូតដល់អាយុ ១៧ឆ្នាំ លោក បានបញ្ចប់ការសិក្សាកម្រិតខ្ពស់ដ៏លំបាកបំផុតទាក់ទងទៅនិងអក្សរសាស្រ្ដក្រិច ទស្សនៈវិជ្ជា គីមីវិទ្យា ចិត្តវិទ្យា និង ច្បាប់ ។
           នៅអាយុ ៨ ឆ្នាំគាត់បានអានរឿងព្រេងជាច្រើនដូចជា រឿង Aesop របស់លោក Fables និង រឿង Xenophon របស់លោក Anabasis ហើយនិងរឿងជាច្រើនទៀតស្ទើរតែទាំងអស់របស់លោក Herodotus ។ គាត់បានយល់ពី Lucian Diogenes Laertius Isocrates និង ការសន្ទានាទាំងប្រាំមួយរបស់លោកផ្លាតូ ( Plato ) ។ ហើយគាត់បានអានកិច្ចព្រមព្រៀងនៃប្រវត្តិសាស្ដ្រដ៏អស្ចារ្យជាភាសាអង់គ្លេស និង សិក្សាបន្ថែមអំពី គណិតវិទ្យា រូបវិទ្យា និង តារាវិទ្យា ។
           នូវអាយុ ៨ ឆ្នាំនោះទៀត លោក ចន ស្ដាត មីល ( Jonh Suart Mill ) បានចាប់ផ្ដើមសិក្សាភាសាឡាទីនដែលជាស្នាដៃ Euchid និង ពីជគណិត ហើយគាត់តូ្រវបានតែងតាំងជាគ្រូបង្រៀន ដើម្បីបង្រៀន និង ណែនាំនៅក្នុងគ្រូសារនៃកុមារ ។ ការអានសៀវភៅនូវតែជាប្រវត្តិសាស្ដ្រសំខាន់សម្រាប់លោក ។ ហើយគាត់បានធ្វើដំណើរទៅតាមអ្នកនិពន្ធឡាទីន និង ក្រិច ។ រហូតដល់អាយុ ១០ ឆ្នាំគាត់បានសិក្សាស្វែងយល់អំពីទស្សនៈរបស់លោកផ្លាតូ ( Plato ) និង Demos Thenes បានយ៉ាងងាយស្រួលឪពុករបស់លោកយល់ថា ការសិក្សារបស់លោក មីល វាមានសរៈសំខាន់ណាស់សម្រាប់គាត់ចំពោះការសិក្សា និង សែ្វងយល់ពីការនិពន្ធកំណាព្យ ។ នៅពេលទំនេររបស់គាត់ គាត់ក៏ចូលចិត្តអានអំពីវិទ្យាសាស្ដ្រធម្មជាតិ និង រឿងប្រលោមលោកដ៏មានប្រជាប្រិយភាពជាច្រើនទៀតដូចជារឿង Don Quixote និង រឿង Robinson Grusoe
           The History of Britsh India ជាស្នាដៃរបស់ឪពុកគាត់ដែលត្រូវបានចុះផ្សាយនៅឆ្នាំ១៨១៨ ។ ពេលនោះលោកមានអាយុ ១២ឆ្នាំ លោកបានផ្ដើមសិក្សាយ៉ាងហ្មតចត់បំផុតអំពីកត្តវិទ្យា ។ នៅពេលជាមួយគ្នានោះគាត់បានអាននូវសេចក្ដីអធិប្បាយឡូជីខន ( Logical ) របស់លោក អារីស្ដូត ( Aristote ) នៅក្នុងភាសាដើម ។ នៅក្នុងឆ្នាំបន្ទាប់គាត់បានបង្ហាញខ្លួនក្នុងវិស័យសេដ្ឋកិច្ចនយោបាយហើយបានសិក្សាបន្ថែមអំពីលោក អាដាម ស្មីត  ( Adam Smith ) និង david Ricardo ជាមួយ នឹង ឪពុករបស់គាត់ ។​
           Compte Rendus របស់លោក ចន ស្ដាត មីល ( Jonh Suart Mill ) គឺការសិក្សាអំពីសេដ្ឋកិច្ចប្រចាំថ្ងៃវាអាចជួយឪពុករបស់គាត់ក្នុងការសរសេរធាតុសេដ្ឋកិច្ចនយោបាយ ( Element of Political Economy ) នៅក្នុងឆ្នាំ១៨២១ ដើម្បីលើកកម្ពស់គំនិតសេដ្ឋកិច្ច Recardian Economics ប៉ុន្តែនៅតែខ្វះការគាំទ្រពេញនិយម ។ លោក Ricardo ដែលជាមិត្តជិតស្និទ្ធរបស់ឪពុកគាត់ បានអញ្ជើញ លោក មីល ឲ្យទៅផ្ទះរបស់គាត់ ដើម្បីធ្វើជាជំនួយការ ការងារ និង ពិភាក្សាអំពីសេដ្ឋកិច្ចនយោបាយជាមួយគាត់ ។
           ពេលដែលគាត់មានអាយុ ១៤ឆ្នាំ លោក មីល បានទៅរស់នៅជាមួយគ្រួសារ លោក Samuel Bentham ដែលត្រូវជាបងប្រុសរបស់លោក Jeremy Bentham នៅក្នុងប្រទេសបារាំងអស់រយៈពេល ១ឆ្នាំ ។ នៅទីក្រុង Montpellier លោកបានចូលរួមវគ្គរដូវរងារ ស្ដីពីមុខវិជ្ជាមួយចំនួនដូចជា គីមីវិទ្យា  ( Chemistry ) សត្វវិទ្យា  ( Zoology ) និង កត្តវិទ្យា ( Logic ) របស់ Facutedes Sciences ។ នៅក្នុងកំឡុងពេលដែលគាត់ មកនិងត្រឡប់ អំពីប្រទេសបារាំងគាត់បានស្នាក់នៅក្នុងទីក្រុងបារីស ( Paris ) រយៈពេលពីបីថ្ងៃក្នុងផ្ទះរបស់អ្នកសេដ្ឋកិច្ចវិទូដ៏ល្បីឈ្មោះម្នាក់គឺលោក JeaM Baptist say ដែលជាមិត្តសំឡញ់របស់ឪពុកកាត់ ។ នៅទីនោះគាត់បានជួបអ្នកដឹកនាំជាច្រើនដែលមកពីគណៈបក្សសេរី និង អ្នកមានមុខមាត់ជាច្រើនទៀតនៃទីក្រុងបារីស ដែលរួមមានទាំងលោក Henri Saint Samon
           ការសិក្សាច្រើនរបស់លោក មីល មានឥទ្ធិពលយ៉ាងគ្រោះថ្នាក់បំផុតដល់សុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់គាត់ ។ នៅពេលលោកមានអាយុ ២០ឆ្នាំគាត់បានទទួលរងនូវការខួចប្រពន្ធសរសៃប្រសាទ ។ នៅក្នុងជំពួក v នៃជីវប្រវត្តិរបស់គាត់ គាត់បានអះអាងថា រឿងនោះវាបណ្ដាមកពីភាពលំបាកផ្លូវកាយ ផ្លូវចិត្តដែលកើតចេញពីការសិក្សាដ៏អស្ចារ្យរបស់គាត់ បានបង្ក្រាប់អារម្មណ៍ណាមួយនៅក្នុងវិស័យកុមារ ។ យ៉ាងណាក៏ដោយការធ្លាក់ទឹកចិត្តនេះ ទីបំផុតបានចាប់ផ្ដើមរលាយ នៅពេលដែលគាត់ចាប់ផ្ដើមរកឃើញនូវការលួងលោកចិត្តក្នុងប្រវត្តិនៃ Mémires of Jean Francois Marmontel និង កំណាព្យរបស់លោក William Words Worth
           លោក មីល បានចូលរួមជាមិត្តភាពជាមួយ និង លោក August Comte ដែលជាបតិដ្ឋាននិយម ( Positivism ) និង សង្គមវិទ្យា  ( Sociology ) ចាប់តាំងពីលោកបានទំនាក់ទំនងដំបូងជាមួយ August Comte នៅក្នុងខែវិច្ឆិកាឆ្មាំ១៨៤១ ។ សង្គមវិទ្យារបស់លោក August Comte ដែលជាទស្សនៈវិជ្ជាដំបូងនៃវិទ្យាសាស្ដ្រមួយទៀត ដែលយើងបាន ស្គាល់មកដល់សព្វថ្ងៃនេះ ។ ហើយជាទស្សនៈវិជ្ជាជាវិជ្ជមាន ដែលបានជួយគាំទ្រយ៉ាងទូលំទូលាយដល់ការបដិសេធចំពោះ Benthamism
           លោក មីល មិនមានសិទ្ធចូលរៀននៅសាកលវិទ្យាល័យ Oxford និង សាកលវិទ្យាល័យ Combridges នោះទេ ប៉ុន្តែគាត់បានអនុវត្តន៍តាមជំហានរបស់ឪពុកគាត់ដោយធ្វើការឲ្យក្រុមហ៊ុនឥណ្ឌារហូតដល់ឆ្នាំ១៨៥៨ ។ ហើយគាត់ក៏បានចូលរៀននៅក្នុងសាកលវិទ្យាល័យនៅទីក្រុងឡុងដ៍ ។ គាត់បានយកចិត្តទុកដាក់ស្ដាប់ការបង្រៀនរបស់លោក john Austin ដែលជាសាស្រ្តាចារ្យដំបូងនៃមុខវិជ្ជាសេដ្ឋកិច្ចនេះ ។ គាត់បានជាប់ឆ្នោតជាសមាជិកថ្នាក់កិត្តិយសការបរទសនៃបណ្ឌិតសភាអាមេរិកផ្នែកសិល្បៈ និង វិទ្យាសាស្ដ្រនៅឆ្នាំ ១៨៥៦ ។
           លោក មីល បានរៀបការជាមួយនាង Herriet Taylor បន្ទាប់ពីមានចំណងមិត្តភាពជិតស្និទ្ធ ។ ទំនាក់ទំនងរបស់លោក មីល និង នាង Herriet Taylor មានឥទ្ធិពលយ៉ាងសំខាន់ទៅលើការងាររបស់លោក ជាពិសេសបានពង្រឹងការតស៊ូមតិរបស់គាត់ចំពោះសិទ្ធិស្រ្ដី ។ ពួកគេជឿជាក់លើភាពបរិសុទ្ធក្នុងអំឡុងពេលដែលពួកគេបានស្គាល់គ្នា មុខពេលប្ដីរបស់នាង Herriet Taylor បានស្លាប់ ។
           នៅក្នុងចន្លោះ ឆ្នាំ១៨៦៥ ដល់ឆ្នាំ១៨៦៨ លោក ចន ស្កាត មីល  (John Suart Mill ) បានបង្កើតការងារជាចាងហ្វាងសាកលវិទ្យាល័យ Lord Rector Standrews ។ នៅក្នុងអំឡុងឆ្នាំតែមួយនោះដែរ គាត់ក៍បានក្លាយជាសមាជិកតំណាងរាស្ដ្រប្រចាំមណ្ឌល City and West minster មកពីគណបក្បសេរីនិយម ។ នៅពេលធ្វើការជាតំណាងរាស្រ្ដនោះ លោក មីល បានជួយសម្រាលបន្ទុកដល់សាធារណរដ្ឋប្រទេស Ireland ។ នៅក្នុងឆ្នាំ ១៨៦៦ លោក មីល បានក្លាយទៅជាមនុស្សដំបូងគេនៅក្នុងប្រវត្តិសាស្ដ្រនៃអ្នកតំណាងរាស្ដ្រដែលបានអំពាវនាវឲ្យផ្ដល់សិទ្ធិដល់ស្ដ្រីចំពោះការបោះឆ្នោត និង ការពារជាពិសេសផ្ដល់តួរនាទីចំពោះស្ដ្រីក្នុងការពិភាក្សានិងវែកញែកដោយបើកចំហរ ។ ក្នុងនាមជាតំណាងរាស្ដ្រ រដ្ឋាភិបាលរបស់លោក មីល ក៏បានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់តំណាងរាស្ដ្រផ្សេង ៗ និង បោះឆ្នោត ជាពិសេសចំពោះអ្នកតំណាងឲ្យ អចលនៈទ្រព្យ ( Proportioned Representation ) ការប្ដូរសន្លឹកឆ្នោតឯកជន ( Single Transferrable Vote ) និង ការបន្ដសិទ្ធិក្នុងការបោះឆ្នោត ។
~  គាត់គឺជាបិតានៃអ្នកទស្សនៈវិជ្ជា Bertrand Russell
~នៅក្នុងទស្សនៈរបស់គាត់ចំពោះជំនឿសាសនា លោក មីល គឺជាមនុស្សម្នាក់ដែលមិនជឿថាមានអាទិទេព្ត ។
           លោក ចន ស្តាត មីល ( John Suart Mill ) គាត់បានធ្វើមរណភាពនៅ ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៨៧៣ ក្នុងជន្មាយុ ៦៦ ក្នុងក្រុង Avignon ប្រទេសបានរាំង ។
           ទ្រីស្ដីសេរីភាព ( Theory Liberty )
           គំនិតរបស់លោក ចន ស្តាត មីល ( John Suart Mill ) ទាក់ទងនិងសេរីភាព ( Liberty ) បានធ្វើការវិនិច្ឆ័យទៅលើសេរីភាពបុគ្គលក្នុងការប្រឆាំងទៅនិងការគ្រប់គ្រងរដ្ឋដែលគ្នានកំណត់ ( Unlimited State Control ) ។ គាត់ជាអ្នកគាំទ្រលទ្ធិប្រយោជន៍និយម ( Utilitarianism ) ដូចទ្រីស្ដី អភិសមារចារ ( Ethical Theory ) ដែលបានអភិវឌ្ឍដោយលោកជីរេមី បិន ហែម ( Jeremy Bentham )
           លោក មីល មានឈ្មោះល្បីរន្ទឺដោយសារសៀវភៅមួយដែលមានចំណងជើងថា «សេរីភាព» ( on liberty ) ឆ្នាំ១៨៥៩ ។ ដោយបានសង្កត់ធ្ងន់ថា សង្គមនិយម និង អំណាចផ្ដាចការខាងនយោបាយ ( Political Tyranny ) បានគំរាមកំហែងយ៉ាងខ្លាំងទៅលើសេរីភាពរបស់មនុស្ស ។ លោក បានសិក្សាលិទ្ធិសង្គមនិយម មុន ម៉ាក្សនិយម ( Pre Marxian Socialist doctrine ) ប៉ុន្តែលោកមិនបានក្លាយ ជាជនសង្គម និយមនោះទេ ។
              នៅក្នុងសេដ្ឋកិច្ចនយោបាយរបស់លោក មីល មានការផ្ដល់អាទិភាពបំផុតជាមួយនិងសេរីភាពបុគ្គល ហើយលោកបានសង្កត់ធ្ងន់ថា សេរីភាពបុគ្គលត្រូវបានគំរាមកំហែងយ៉ាងខ្លាំងដោយសង្គមនិយម និង ប្រជាហឹង្សនយោបាយ ។ ទោះបីគាត់ មិនបានក្លាយជាជនសង្គមនិយមក៏ដោយ តែគាត់បានធ្វើកិច្ចការមួយចំនួនយ៉ាងសកម្ម ដើម្បីធ្វើឲ្យសេរីភាពឡើងដល់លក្ខខ័ណ្ឌពួកវណ្ណៈកម្មករ ។
           នៅក្នុងសភាលោក មីល ត្រូវបានគេឲ្យឈ្មោះថា ជាជនមូលវដ្ដនិយមដោយសារលោកមានការគាំទ្រដល់វិធានការណ៍មួយចំនួន ដូចជា ភាពជាម្ចាស់់កម្មសិទ្ធសាធារណៈលើធនធានជាតិ គុណភាពសម្រាប់ស្ដ្រី ការអប់រំដោយចាប់់បង្ខំ និង ការពន្យាកំណើតជាដើម ។
           បើតាមទស្សនៈរបស់លោក មីល គឺវាមិនចាំបាច់នោះឡើយក្នុងការអនុញ្ញតិកម្លាំងទីផ្សារសម្រេចចិត្តថា តើមនុស្សបរិភោគប៉ុន្មាន ? តើវាអាចទៅរួចទេដែលសង្គមចង់ឲ្យបុគ្គលជាច្រើនត្រូវអត់អាហារក្នុងពេលដែលម្ចាស់ដីកាន់តែមានទៅ ៗ ។
           លោក មីល បានគូសសញ្ញាបញ្ជាក់ថា ដំណើរនយោបាយ និង ដំណើរសង្គមអាចមានរឿងជាច្រើនដែលត្រូវនិយាយអំពីរបៀបដែលមុខជាត្រូវបែងចែកឡើងវិញ ។ បើនិយាយឲ្យទូលំទូលាយការគិតរបស់គាត់ត្រឹមត្រូវព្រោះថា ក្នុងសម័យទំនើបបច្ចុប្បន្នរដ្ឋាភិបាល និង ចលនាសង្គមអាចធ្វើការបែងចែកពីអ្នកដែលមានផលិតភាពខ្ពស់ មកអ្នកមានផលិតភាពទាប ឬ អ្នកគ្មានផលិតភាពសោះ ។ តើការបែងចែកចំណូលឡើងវិញនោះមានផលប៉ះពាល់មិនល្អដល់សេដ្ឋកិច្ចដែរ ឬ ទេ នេះនូវតែជាចម្លល់នូវឡើយ និង មិនទាន់មានចម្លើយសមស្រមនោះទេ សម្រាប់សេដ្ឋកិច្ចវិទូទាំងឡាយ ។
           ទស្សន់សេដ្ឋកិច្ច ( Economic Philosophy )
              ទស្សនៈសេដ្ឋកិច្ចមុនដំបូងបង្អស់របស់លោក ចន ស្កាត មីល ( John Suart Mill ) គឺទីផ្សារសេរី ។ ទោះជាយ៉ាងណាគាត់បានធ្វើការអន្តរាគមន៍ក្នុងផ្នែកសេដ្ឋកិច្ចដូចជាបង់ពន្ធលើគ្រឿងស្រវឹងដើម្បីគិតពីប្រយោជន៍ របស់សង្គម ។ គាត់បានទទួលគោលការណ៍ អន្តរាគមន៍និតិបញ្ញតិជាប្រយោជន៍ សម្រាប់សុខមាលភាព ។ តថភាពរបសលោក មីល គឺ « សមភាពការយកពន្ធ» មានន័យថា « សមភាពសុកចិត្តលះបង់ » និងអាចធ្វើឲ្យមានការកើនឡើងនៃការបង់ពន្ធ ។ ការផ្ដល់សមភាពអត្រាពន្ធដោយឥតគិតអំពីប្រាក់ចំណូល លោក មីល បានយល់ព្រមឲ្យបង់ពន្ធលើទ្រព្យសម្បត្តិ ។ ក្នុងសង្គមទាំងមូលមនុស្សគ្រប់គ្នាត្រូវតែយល់ព្រមជាឯកច្ឆន្ទ័តែមួយដើម្បីឲ្យស្មើភាពគ្នា ។ ហេតុដូច្នេះ អ្នកមានទ្រព្យសម្បត្តិជាផ្នែកមួយនៅក្នុង សង្គមត្រូវតែបង់ពន្ធលើទ្រព្យសម្បត្តិ ។ បើគិតឲ្យដល់ការបង់ពន្ធនេះ រាប់តាំងពីនាយករដ្ឋមន្រ្តីឡើងទៅត្រូវបង់ឲ្យមានសមភាព ។ ទោះបីជាការបរិចាគជាឯកជនចំពោះព្រះវិហារក៏គួរតែចំណាយប្រាក់ឲ្យបានសមរម្យ ព្រោះថាអ្នកទាំងនោះត្រូវការវាចាំបាច់ជាងអ្នកផ្សេងទៀត ៗ ។
           លោក មីល គាត់មានទស្សនៈវិស័យនៅខាងក្នុងអ្នកសង្គមនិយមជំនះនូវរាល់ព្រឹត្តតិការណ៍ដើម្បីឆ្ពោះទៅមុខ រួចបានបញ្ចូលទៅក្នុងទំព័រការពារទស្សនៈវិស័យនៃគោលការណ៍សេដ្ឋកិច្ចនយោបាយ ហើយជាមូលហេតុជំនះអ្នកសង្គមនិយមខ្លះ ។ ក្នុងនោះគាត់បានពិនិត្យឡើងវិញពីការធ្វើសំណើរនៃមូលវិវដ្តជាប្រពន្ធទាំងមូល ដើម្បីសហប្រត្តិបតិ្តការណ៍ជាប្រពន្ធ ។ យ៉ាងណាក៏ដោយទស្សនៈវិស័យនៃគំនិតខ្លះបានរក្សាជាប់នូវការបង់ពន្ធរួមទាំងគោការណ៍សេដ្ឋកិច្ចនយោបាយ ។
          ការអភិវឌ្ឍសេកិច្ចរបស់
លោក មីល មានគំនិតអំពីការអភិវឌ្ឍសេដ្ឋកិច្ចមួយចំនួនដូចជា ការធ្វើអាជីវកម្មដី អាជីវកម្ម និង ដើមទុនជាដើម ។ កាលដែលដី និង កម្លាំងពលកម្មអាចផលិតទៅជាផលិតផលដែលធ្វើជាថ្មីវិញបានព្រមគា្ននោះគឺត្រូវបានស្តុបទុកដែលជាគំនរសល់មកពីមុននៃផលិផលសម្រាប់ពលកម្មដំបូង ការកើនឡើងនៃប្រភពធនធានគឺវាអាចដំណើរការបានប្រសិនបើធនធានដី និង ដើមទុនទាំងនោះជួយបង្កើននូវការផលិត ដែលលឿនជាងពលកម្មការងារ ។ វាគឺជាពលកម្មនៃផលិតផល និង ធនធាន ។ « អត្រានៃគំនរធនធានទាំងនោះគឺបានមកពីធ្វើអាជីវកម្មនៃទម្រង់ពលកម្មការងារសម្រាប់ការផលិត ។ ប្រាក់ចំណូលត្រូវបានស្វែងរកដោយការធ្វើការងារ ( កម្លាំងពលកម្ម ) ដោយគ្រាន់តែផ្លាស់ប្ដូរនូវប្រាក់ចំណូល ពលកម្មដែលផលិតបាន គឺអាចបង្កើតបានជាប្រាក់ចំណូល ឬ ជាធនធានសម្រាប់ប្រើប្រាស់ » ។ ម្យ៉ាងទៀតវាជាពលកម្មនៃការផលិតដែលធ្វើឲ្យបានជាផលិតផលដែលអាចប្រើប្រាស់បានហើយ ។ ផលិតផលដែលប្រើប្រាស់បាននោះគឺថា ភាពស្ថិតស្ថេរ និង កំណើនណាមួយដែលជាការថយចុះ នៅក្នុងសហគមន៍ គឺមានន័យថា ផលិតផល ដែលអាចប្រើប្រាស់គឺវាចាំបាច់ដើម្បីឲ្យផលិតផលដែលបង្កើតឡើងនោះមានភាពស្ថិតស្ថេ ។
សូមអរគុណ !