អ្នកសេដ្ឋកិច្ចវិទ្យា
|
ចន ស្តាត មីល (John Suart Mill)
១.
ប្រវត្តិវិទ្យា (Biography)
លោក ចន ស្ដាត មីល ( John Suart
Mill ) ជាទស្សនៈវិទូអ្នកសេដ្ឋកិច្ច នយោបាយ
និង រដ្ឋកា (Civil Servant) ជនជាតិអង្គគ្លេស
។ គាត់ជាអ្នកចូលរួមចំណែកយ៉ាងមានឥទ្ធិពលលើទ្រីស្ដីសង្គម (Social Theory) ទ្រីស្ដីនយោបាយ ( Political Theory ) និង
សេដ្ឋកិច្ចនយោបាយ ។ គេបានហៅគាត់ថា
ជាទស្សនៈវិទូសតវត្សទី ១៩ និយាយភាសាអង់គ្លេសដ៏មានឥទ្ធិពលបំផុត ។
លោក មីល ( Mill ) កើតនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ១៨០៦ នៅក្នុងតំបន់ Pentonville នៃទីក្រុងឡុងដ៍ ( London ) ដងវិថី Rodney ។ គាត់ជាកូនប្រុសច្បងរបស់ទស្សនៈវិទូ ប្រវត្តិវិទូ និង សេដ្ឋកិច្ច
ស្ដុតឡេន គឺ លោក Jame Mill និង Herriet Burrow ។ លោក មីល
បានទទួលការអប់រំដ៏អស្ចារ្យតាំងពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់តាមរយៈការបង្រៀនដោយផ្ទាល់ពីសំណាក់ឪពុករបស់គាត់
និង បានការជំនួយពីលោក Jeremy Bentham និង លោក Francis Places គាត់ត្រូវបានគេចិញ្ចឹម និង ថែរក្សាការពារ
យ៉ាងហ្មត់ចត់បំផុតជាបងប្អូនបង្កើតរបស់់គាត់ឯទៀត ។
លោក មីល ( Mill )
ជាកុមារដ៏អស្ចារ្យគួរឲ្យសម្គាល់ម្នាក់ ។ លោក បានរៀបរាបអំពីការសិក្សាអប់រំនៅក្នុងជីវប្រវត្តិរបស់គាត់
។
នៅពេលគាត់មានអាយុ៣ឆ្នាំគាត់បានផ្ដើមសិក្សាភាសាក្រិច
( Greek )
រហូតដល់អាយុ ១៧ឆ្នាំ លោក បានបញ្ចប់ការសិក្សាកម្រិតខ្ពស់ដ៏លំបាកបំផុតទាក់ទងទៅនិងអក្សរសាស្រ្ដក្រិច
ទស្សនៈវិជ្ជា គីមីវិទ្យា ចិត្តវិទ្យា និង ច្បាប់ ។
នៅអាយុ ៨
ឆ្នាំគាត់បានអានរឿងព្រេងជាច្រើនដូចជា រឿង Aesop របស់លោក Fables និង រឿង Xenophon របស់លោក Anabasis ហើយនិងរឿងជាច្រើនទៀតស្ទើរតែទាំងអស់របស់លោក Herodotus ។ គាត់បានយល់ពី Lucian Diogenes Laertius Isocrates និង
ការសន្ទានាទាំងប្រាំមួយរបស់លោកផ្លាតូ ( Plato ) ។
ហើយគាត់បានអានកិច្ចព្រមព្រៀងនៃប្រវត្តិសាស្ដ្រដ៏អស្ចារ្យជាភាសាអង់គ្លេស និង
សិក្សាបន្ថែមអំពី គណិតវិទ្យា រូបវិទ្យា និង តារាវិទ្យា ។
នូវអាយុ ៨ ឆ្នាំនោះទៀត លោក ចន ស្ដាត មីល ( Jonh Suart Mill ) បានចាប់ផ្ដើមសិក្សាភាសាឡាទីនដែលជាស្នាដៃ Euchid និង
ពីជគណិត ហើយគាត់តូ្រវបានតែងតាំងជាគ្រូបង្រៀន ដើម្បីបង្រៀន និង ណែនាំនៅក្នុងគ្រូសារនៃកុមារ
។ ការអានសៀវភៅនូវតែជាប្រវត្តិសាស្ដ្រសំខាន់សម្រាប់លោក
។ ហើយគាត់បានធ្វើដំណើរទៅតាមអ្នកនិពន្ធឡាទីន និង ក្រិច ។ រហូតដល់អាយុ ១០
ឆ្នាំគាត់បានសិក្សាស្វែងយល់អំពីទស្សនៈរបស់លោកផ្លាតូ ( Plato ) និង Demos Thenes បានយ៉ាងងាយស្រួលឪពុករបស់លោកយល់ថា ការសិក្សារបស់លោក មីល
វាមានសរៈសំខាន់ណាស់សម្រាប់គាត់ចំពោះការសិក្សា និង សែ្វងយល់ពីការនិពន្ធកំណាព្យ ។ នៅពេលទំនេររបស់គាត់
គាត់ក៏ចូលចិត្តអានអំពីវិទ្យាសាស្ដ្រធម្មជាតិ និង រឿងប្រលោមលោកដ៏មានប្រជាប្រិយភាពជាច្រើនទៀតដូចជារឿង
Don Quixote និង រឿង Robinson Grusoe ។
The History of Britsh India ជាស្នាដៃរបស់ឪពុកគាត់ដែលត្រូវបានចុះផ្សាយនៅឆ្នាំ១៨១៨
។ ពេលនោះលោកមានអាយុ ១២ឆ្នាំ លោកបានផ្ដើមសិក្សាយ៉ាងហ្មតចត់បំផុតអំពីកត្តវិទ្យា ។
នៅពេលជាមួយគ្នានោះគាត់បានអាននូវសេចក្ដីអធិប្បាយឡូជីខន ( Logical
) របស់លោក អារីស្ដូត ( Aristote ) នៅក្នុងភាសាដើម ។
នៅក្នុងឆ្នាំបន្ទាប់គាត់បានបង្ហាញខ្លួនក្នុងវិស័យសេដ្ឋកិច្ចនយោបាយហើយបានសិក្សាបន្ថែមអំពីលោក
អាដាម ស្មីត ( Adam Smith ) និង
david Ricardo ជាមួយ នឹង ឪពុករបស់គាត់ ។
Compte Rendus របស់លោក ចន ស្ដាត មីល ( Jonh Suart Mill )
គឺការសិក្សាអំពីសេដ្ឋកិច្ចប្រចាំថ្ងៃវាអាចជួយឪពុករបស់គាត់ក្នុងការសរសេរធាតុសេដ្ឋកិច្ចនយោបាយ
( Element of Political Economy )
នៅក្នុងឆ្នាំ១៨២១ ដើម្បីលើកកម្ពស់គំនិតសេដ្ឋកិច្ច Recardian Economics ប៉ុន្តែនៅតែខ្វះការគាំទ្រពេញនិយម ។ លោក Ricardo ដែលជាមិត្តជិតស្និទ្ធរបស់ឪពុកគាត់
បានអញ្ជើញ លោក មីល ឲ្យទៅផ្ទះរបស់គាត់ ដើម្បីធ្វើជាជំនួយការ ការងារ និង
ពិភាក្សាអំពីសេដ្ឋកិច្ចនយោបាយជាមួយគាត់ ។
ពេលដែលគាត់មានអាយុ ១៤ឆ្នាំ លោក មីល បានទៅរស់នៅជាមួយគ្រួសារ
លោក Samuel Bentham ដែលត្រូវជាបងប្រុសរបស់លោក
Jeremy Bentham នៅក្នុងប្រទេសបារាំងអស់រយៈពេល
១ឆ្នាំ ។ នៅទីក្រុង Montpellier
លោកបានចូលរួមវគ្គរដូវរងារ ស្ដីពីមុខវិជ្ជាមួយចំនួនដូចជា
គីមីវិទ្យា ( Chemistry ) សត្វវិទ្យា ( Zoology ) និង កត្តវិទ្យា ( Logic ) របស់ Facutedes Sciences ។
នៅក្នុងកំឡុងពេលដែលគាត់ មកនិងត្រឡប់ អំពីប្រទេសបារាំងគាត់បានស្នាក់នៅក្នុងទីក្រុងបារីស
( Paris ) រយៈពេលពីបីថ្ងៃក្នុងផ្ទះរបស់អ្នកសេដ្ឋកិច្ចវិទូដ៏ល្បីឈ្មោះម្នាក់គឺលោក JeaM Baptist say ដែលជាមិត្តសំឡញ់របស់ឪពុកកាត់ ។ នៅទីនោះគាត់បានជួបអ្នកដឹកនាំជាច្រើនដែលមកពីគណៈបក្សសេរី
និង អ្នកមានមុខមាត់ជាច្រើនទៀតនៃទីក្រុងបារីស ដែលរួមមានទាំងលោក Henri Saint Samon ។
ការសិក្សាច្រើនរបស់លោក មីល
មានឥទ្ធិពលយ៉ាងគ្រោះថ្នាក់បំផុតដល់សុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់គាត់ ។ នៅពេលលោកមានអាយុ
២០ឆ្នាំគាត់បានទទួលរងនូវការខួចប្រពន្ធសរសៃប្រសាទ ។ នៅក្នុងជំពួក v នៃជីវប្រវត្តិរបស់គាត់
គាត់បានអះអាងថា រឿងនោះវាបណ្ដាមកពីភាពលំបាកផ្លូវកាយ
ផ្លូវចិត្តដែលកើតចេញពីការសិក្សាដ៏អស្ចារ្យរបស់គាត់ បានបង្ក្រាប់អារម្មណ៍ណាមួយនៅក្នុងវិស័យកុមារ
។ យ៉ាងណាក៏ដោយការធ្លាក់ទឹកចិត្តនេះ ទីបំផុតបានចាប់ផ្ដើមរលាយ នៅពេលដែលគាត់ចាប់ផ្ដើមរកឃើញនូវការលួងលោកចិត្តក្នុងប្រវត្តិនៃ
Mémires of Jean Francois Marmontel និង កំណាព្យរបស់លោក William Words Worth ។
លោក មីល បានចូលរួមជាមិត្តភាពជាមួយ និង លោក August Comte ដែលជាបតិដ្ឋាននិយម ( Positivism ) និង
សង្គមវិទ្យា ( Sociology ) ចាប់តាំងពីលោកបានទំនាក់ទំនងដំបូងជាមួយ August Comte នៅក្នុងខែវិច្ឆិកាឆ្មាំ១៨៤១ ។ សង្គមវិទ្យារបស់លោក August Comte ដែលជាទស្សនៈវិជ្ជាដំបូងនៃវិទ្យាសាស្ដ្រមួយទៀត
ដែលយើងបាន ស្គាល់មកដល់សព្វថ្ងៃនេះ ។ ហើយជាទស្សនៈវិជ្ជាជាវិជ្ជមាន
ដែលបានជួយគាំទ្រយ៉ាងទូលំទូលាយដល់ការបដិសេធចំពោះ Benthamism។
លោក មីល
មិនមានសិទ្ធចូលរៀននៅសាកលវិទ្យាល័យ Oxford និង
សាកលវិទ្យាល័យ Combridges នោះទេ
ប៉ុន្តែគាត់បានអនុវត្តន៍តាមជំហានរបស់ឪពុកគាត់ដោយធ្វើការឲ្យក្រុមហ៊ុនឥណ្ឌារហូតដល់ឆ្នាំ១៨៥៨ ។
ហើយគាត់ក៏បានចូលរៀននៅក្នុងសាកលវិទ្យាល័យនៅទីក្រុងឡុងដ៍ ។ គាត់បានយកចិត្តទុកដាក់ស្ដាប់ការបង្រៀនរបស់លោក
john Austin ដែលជាសាស្រ្តាចារ្យដំបូងនៃមុខវិជ្ជាសេដ្ឋកិច្ចនេះ
។ គាត់បានជាប់ឆ្នោតជាសមាជិកថ្នាក់កិត្តិយសការបរទសនៃបណ្ឌិតសភាអាមេរិកផ្នែកសិល្បៈ និង
វិទ្យាសាស្ដ្រនៅឆ្នាំ ១៨៥៦ ។
លោក មីល បានរៀបការជាមួយនាង Herriet Taylor បន្ទាប់ពីមានចំណងមិត្តភាពជិតស្និទ្ធ
។ ទំនាក់ទំនងរបស់លោក មីល និង នាង Herriet Taylor មានឥទ្ធិពលយ៉ាងសំខាន់ទៅលើការងាររបស់លោក
ជាពិសេសបានពង្រឹងការតស៊ូមតិរបស់គាត់ចំពោះសិទ្ធិស្រ្ដី ។ ពួកគេជឿជាក់លើភាពបរិសុទ្ធក្នុងអំឡុងពេលដែលពួកគេបានស្គាល់គ្នា
មុខពេលប្ដីរបស់នាង Herriet
Taylor បានស្លាប់ ។
នៅក្នុងចន្លោះ ឆ្នាំ១៨៦៥ ដល់ឆ្នាំ១៨៦៨ លោក ចន ស្កាត មីល (John Suart Mill ) បានបង្កើតការងារជាចាងហ្វាងសាកលវិទ្យាល័យ
Lord Rector
Standrews ។ នៅក្នុងអំឡុងឆ្នាំតែមួយនោះដែរ
គាត់ក៍បានក្លាយជាសមាជិកតំណាងរាស្ដ្រប្រចាំមណ្ឌល City and West minster មកពីគណបក្បសេរីនិយម
។ នៅពេលធ្វើការជាតំណាងរាស្រ្ដនោះ លោក មីល បានជួយសម្រាលបន្ទុកដល់សាធារណរដ្ឋប្រទេស Ireland ។
នៅក្នុងឆ្នាំ ១៨៦៦ លោក មីល បានក្លាយទៅជាមនុស្សដំបូងគេនៅក្នុងប្រវត្តិសាស្ដ្រនៃអ្នកតំណាងរាស្ដ្រដែលបានអំពាវនាវឲ្យផ្ដល់សិទ្ធិដល់ស្ដ្រីចំពោះការបោះឆ្នោត
និង ការពារជាពិសេសផ្ដល់តួរនាទីចំពោះស្ដ្រីក្នុងការពិភាក្សានិងវែកញែកដោយបើកចំហរ ។
ក្នុងនាមជាតំណាងរាស្ដ្រ រដ្ឋាភិបាលរបស់លោក មីល ក៏បានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់តំណាងរាស្ដ្រផ្សេង ៗ និង បោះឆ្នោត
ជាពិសេសចំពោះអ្នកតំណាងឲ្យ អចលនៈទ្រព្យ ( Proportioned Representation ) ការប្ដូរសន្លឹកឆ្នោតឯកជន ( Single Transferrable Vote ) និង ការបន្ដសិទ្ធិក្នុងការបោះឆ្នោត ។
~ គាត់គឺជាបិតានៃអ្នកទស្សនៈវិជ្ជា Bertrand Russell ។
~នៅក្នុងទស្សនៈរបស់គាត់ចំពោះជំនឿសាសនា លោក មីល
គឺជាមនុស្សម្នាក់ដែលមិនជឿថាមានអាទិទេព្ត ។
លោក ចន ស្តាត
មីល ( John Suart
Mill ) គាត់បានធ្វើមរណភាពនៅ
ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៨៧៣ ក្នុងជន្មាយុ ៦៦ ក្នុងក្រុង Avignon ប្រទេសបានរាំង
។
ទ្រីស្ដីសេរីភាព ( Theory Liberty )
គំនិតរបស់លោក ចន ស្តាត មីល ( John Suart Mill ) ទាក់ទងនិងសេរីភាព ( Liberty ) បានធ្វើការវិនិច្ឆ័យទៅលើសេរីភាពបុគ្គលក្នុងការប្រឆាំងទៅនិងការគ្រប់គ្រងរដ្ឋដែលគ្នានកំណត់
( Unlimited State
Control ) ។ គាត់ជាអ្នកគាំទ្រលទ្ធិប្រយោជន៍និយម ( Utilitarianism ) ដូចទ្រីស្ដី
អភិសមារចារ ( Ethical
Theory ) ដែលបានអភិវឌ្ឍដោយលោកជីរេមី បិន ហែម ( Jeremy
Bentham ) ។
លោក
មីល មានឈ្មោះល្បីរន្ទឺដោយសារសៀវភៅមួយដែលមានចំណងជើងថា «សេរីភាព»
( on liberty ) ឆ្នាំ១៨៥៩ ។ ដោយបានសង្កត់ធ្ងន់ថា
សង្គមនិយម និង អំណាចផ្ដាចការខាងនយោបាយ ( Political Tyranny ) បានគំរាមកំហែងយ៉ាងខ្លាំងទៅលើសេរីភាពរបស់មនុស្ស
។ លោក បានសិក្សាលិទ្ធិសង្គមនិយម មុន ម៉ាក្សនិយម ( Pre Marxian Socialist doctrine ) ប៉ុន្តែលោកមិនបានក្លាយ ជាជនសង្គម និយមនោះទេ ។
នៅក្នុងសេដ្ឋកិច្ចនយោបាយរបស់លោក
មីល មានការផ្ដល់អាទិភាពបំផុតជាមួយនិងសេរីភាពបុគ្គល ហើយលោកបានសង្កត់ធ្ងន់ថា សេរីភាពបុគ្គលត្រូវបានគំរាមកំហែងយ៉ាងខ្លាំងដោយសង្គមនិយម
និង ប្រជាហឹង្សនយោបាយ ។ ទោះបីគាត់ មិនបានក្លាយជាជនសង្គមនិយមក៏ដោយ
តែគាត់បានធ្វើកិច្ចការមួយចំនួនយ៉ាងសកម្ម ដើម្បីធ្វើឲ្យសេរីភាពឡើងដល់លក្ខខ័ណ្ឌពួកវណ្ណៈកម្មករ
។
នៅក្នុងសភាលោក មីល ត្រូវបានគេឲ្យឈ្មោះថា ជាជនមូលវដ្ដនិយមដោយសារលោកមានការគាំទ្រដល់វិធានការណ៍មួយចំនួន
ដូចជា ភាពជាម្ចាស់់កម្មសិទ្ធសាធារណៈលើធនធានជាតិ គុណភាពសម្រាប់ស្ដ្រី
ការអប់រំដោយចាប់់បង្ខំ និង ការពន្យាកំណើតជាដើម ។
បើតាមទស្សនៈរបស់លោក មីល គឺវាមិនចាំបាច់នោះឡើយក្នុងការអនុញ្ញតិកម្លាំងទីផ្សារសម្រេចចិត្តថា
តើមនុស្សបរិភោគប៉ុន្មាន ?
តើវាអាចទៅរួចទេដែលសង្គមចង់ឲ្យបុគ្គលជាច្រើនត្រូវអត់អាហារក្នុងពេលដែលម្ចាស់ដីកាន់តែមានទៅ
ៗ ។
លោក មីល បានគូសសញ្ញាបញ្ជាក់ថា ដំណើរនយោបាយ និង
ដំណើរសង្គមអាចមានរឿងជាច្រើនដែលត្រូវនិយាយអំពីរបៀបដែលមុខជាត្រូវបែងចែកឡើងវិញ ។
បើនិយាយឲ្យទូលំទូលាយការគិតរបស់គាត់ត្រឹមត្រូវព្រោះថា
ក្នុងសម័យទំនើបបច្ចុប្បន្នរដ្ឋាភិបាល និង ចលនាសង្គមអាចធ្វើការបែងចែកពីអ្នកដែលមានផលិតភាពខ្ពស់
មកអ្នកមានផលិតភាពទាប ឬ អ្នកគ្មានផលិតភាពសោះ ។
តើការបែងចែកចំណូលឡើងវិញនោះមានផលប៉ះពាល់មិនល្អដល់សេដ្ឋកិច្ចដែរ ឬ ទេ នេះនូវតែជាចម្លល់នូវឡើយ
និង មិនទាន់មានចម្លើយសមស្រមនោះទេ សម្រាប់សេដ្ឋកិច្ចវិទូទាំងឡាយ ។
ទស្សន់សេដ្ឋកិច្ច ( Economic Philosophy )
ទស្សនៈសេដ្ឋកិច្ចមុនដំបូងបង្អស់របស់លោក
ចន ស្កាត មីល ( John
Suart Mill ) គឺទីផ្សារសេរី ។
ទោះជាយ៉ាងណាគាត់បានធ្វើការអន្តរាគមន៍ក្នុងផ្នែកសេដ្ឋកិច្ចដូចជាបង់ពន្ធលើគ្រឿងស្រវឹងដើម្បីគិតពីប្រយោជន៍ របស់សង្គម ។
គាត់បានទទួលគោលការណ៍ អន្តរាគមន៍និតិបញ្ញតិជាប្រយោជន៍ សម្រាប់សុខមាលភាព ។ តថភាពរបសលោក
មីល គឺ « សមភាពការយកពន្ធ»
មានន័យថា « សមភាពសុកចិត្តលះបង់ »
និងអាចធ្វើឲ្យមានការកើនឡើងនៃការបង់ពន្ធ ។
ការផ្ដល់សមភាពអត្រាពន្ធដោយឥតគិតអំពីប្រាក់ចំណូល លោក មីល
បានយល់ព្រមឲ្យបង់ពន្ធលើទ្រព្យសម្បត្តិ ។
ក្នុងសង្គមទាំងមូលមនុស្សគ្រប់គ្នាត្រូវតែយល់ព្រមជាឯកច្ឆន្ទ័តែមួយដើម្បីឲ្យស្មើភាពគ្នា ។ ហេតុដូច្នេះ
អ្នកមានទ្រព្យសម្បត្តិជាផ្នែកមួយនៅក្នុង សង្គមត្រូវតែបង់ពន្ធលើទ្រព្យសម្បត្តិ
។ បើគិតឲ្យដល់ការបង់ពន្ធនេះ រាប់តាំងពីនាយករដ្ឋមន្រ្តីឡើងទៅត្រូវបង់ឲ្យមានសមភាព ។
ទោះបីជាការបរិចាគជាឯកជនចំពោះព្រះវិហារក៏គួរតែចំណាយប្រាក់ឲ្យបានសមរម្យ
ព្រោះថាអ្នកទាំងនោះត្រូវការវាចាំបាច់ជាងអ្នកផ្សេងទៀត ៗ ។
លោក
មីល គាត់មានទស្សនៈវិស័យនៅខាងក្នុងអ្នកសង្គមនិយមជំនះនូវរាល់ព្រឹត្តតិការណ៍ដើម្បីឆ្ពោះទៅមុខ
រួចបានបញ្ចូលទៅក្នុងទំព័រការពារទស្សនៈវិស័យនៃគោលការណ៍សេដ្ឋកិច្ចនយោបាយ
ហើយជាមូលហេតុជំនះអ្នកសង្គមនិយមខ្លះ ។
ក្នុងនោះគាត់បានពិនិត្យឡើងវិញពីការធ្វើសំណើរនៃមូលវិវដ្តជាប្រពន្ធទាំងមូល ដើម្បីសហប្រត្តិបតិ្តការណ៍ជាប្រពន្ធ
។ យ៉ាងណាក៏ដោយទស្សនៈវិស័យនៃគំនិតខ្លះបានរក្សាជាប់នូវការបង់ពន្ធរួមទាំងគោការណ៍សេដ្ឋកិច្ចនយោបាយ
។
ការអភិវឌ្ឍសេកិច្ចរបស់
លោក មីល មានគំនិតអំពីការអភិវឌ្ឍសេដ្ឋកិច្ចមួយចំនួនដូចជា ការធ្វើអាជីវកម្មដី
អាជីវកម្ម និង ដើមទុនជាដើម ។ កាលដែលដី និង កម្លាំងពលកម្មអាចផលិតទៅជាផលិតផលដែលធ្វើជាថ្មីវិញបានព្រមគា្ននោះគឺត្រូវបានស្តុបទុកដែលជាគំនរសល់មកពីមុននៃផលិផលសម្រាប់ពលកម្មដំបូង
ការកើនឡើងនៃប្រភពធនធានគឺវាអាចដំណើរការបានប្រសិនបើធនធានដី និង
ដើមទុនទាំងនោះជួយបង្កើននូវការផលិត ដែលលឿនជាងពលកម្មការងារ ។ វាគឺជាពលកម្មនៃផលិតផល
និង ធនធាន ។ «
អត្រានៃគំនរធនធានទាំងនោះគឺបានមកពីធ្វើអាជីវកម្មនៃទម្រង់ពលកម្មការងារសម្រាប់ការផលិត
។ ប្រាក់ចំណូលត្រូវបានស្វែងរកដោយការធ្វើការងារ ( កម្លាំងពលកម្ម )
ដោយគ្រាន់តែផ្លាស់ប្ដូរនូវប្រាក់ចំណូល ពលកម្មដែលផលិតបាន
គឺអាចបង្កើតបានជាប្រាក់ចំណូល ឬ ជាធនធានសម្រាប់ប្រើប្រាស់ » ។
ម្យ៉ាងទៀតវាជាពលកម្មនៃការផលិតដែលធ្វើឲ្យបានជាផលិតផលដែលអាចប្រើប្រាស់បានហើយ ។ ផលិតផលដែលប្រើប្រាស់បាននោះគឺថា
ភាពស្ថិតស្ថេរ និង កំណើនណាមួយដែលជាការថយចុះ នៅក្នុងសហគមន៍ គឺមានន័យថា ផលិតផល ដែលអាចប្រើប្រាស់គឺវាចាំបាច់ដើម្បីឲ្យផលិតផលដែលបង្កើតឡើងនោះមានភាពស្ថិតស្ថេ ។
សូមអរគុណ
!